Thursday, December 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលស្រុកទឹកផុស ប្រកាសផ្អាកការប្រើប្រាស់ទឹកក្នុងអូរមួយឈ្មោះថា “អូរឬស្សី» មានទីតាំង ក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ រដ្ឋបាលស្រុកទឹកផុស សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះមានឧប្បត្តិហេតុត្រីងាប់ដោយសង្ស័យថាមានសារធាតុពុលទឹកក្នុងអូរ មួយឈ្មោះថា «អូរឬស្សី» មានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ដើម្បីបញ្ចៀសបានពីការគ្រោះថ្នាក់ជាយថហេតុ រដ្ឋបាលស្រុកសូមជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយអូរ និងប្រើប្រាស់ទឹកអូរ ក្នុងភូមិសាស្ត្រនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទោង នៅក្នុងឃុំធៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំ ខ្នងពពក មេត្តាផ្អាកការប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា… កុំឱ្យចូលក្នុង ទឹកអូរនោះមួយរយៈពេលសិន ក្រុមការងារកំពុងយកទឹកទៅពិសោធន៍រកសារធាតុពុលសិន។

ចំពោះការផ្អាកការប្រើប្រាស់ទឹកក្នុងអូរមួយឈ្មោះថា «អូរឬស្សី»នេះ នឹងដំណើរការឡើងវិញ ក្រោយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវរកមូលហេតុ លុះពិនិត្យឃើញថាស្ថានភាពទឹកវិល មករកប្រក្រតីភាពឡើងវិញ រដ្ឋបាលស្រុក នឹងជូនដំណឹងនាពេលក្រោយ។

រដ្ឋបាលស្រុកទឹកផុស មានសង្ឃឹមយ៉ាងមុតមាំថា បង ប្អូនប្រជាពលរដ្ឋក្នុងស្រុក ពិសេស បងប្អូន ដែលរស់នៅក្នុងឃុំជៀប និងឃុំខ្នងពពក នៃស្រុកទឹកផុស ចូលរួមសហការឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចៀសពីគ្រោះថ្នាក់នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×