ឆ្នាំជូត ៖ ការងារនឹងបានជួបអ្នកជួយជ្រោមជ្រែង ហេតុនេះគ្រប់យ៉ាងសុទ្ធតែអំណោយផលល្អបានដូចចិត្ត។ គ្រប់ផែនការហិរញ្ញវត្ថុដំណើរការដោយរលូន និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មនោបញ្ចេតនា ៖ ភាពរឹងមាំក្នុងបំណងស្នេហ៍គឺជាប្រភពថាមពលជួយឲ្យអ្នកឆ្លងផុតការលំបាកនៃជីវិត។ ទិសល្អទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំឆ្លូវ ៖ ការងារជួបការលំបាក រងសម្ពាធធំ ត្រូវត្រៀមផ្លូវចិត្តទប់ទល់។ លាភពុំរត់មករកអ្នកឡើយ ប្រសិនគ្មានគារខំប្រឹងប្រែងដោយកម្លាំងខ្លួនឯង។ មនោសញ្ចេត ពេលវេលាសម្រាប់ការងារច្រើនពេក ហេតុនេះគ្មាននៅសល់សម្រាប់គូស្នេហ៍ នាំឲ្យទំនាក់ទំនងពុំសូវល្អប្រសើរ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ ការងារប្រឈមមុខនឹងឧបសគ្គច្រើន ត្រូវនឹងនរសុទិដ្ឋិនិយម ទើបអាចជំនះដោយជោគជ័យ។ ថ្ងៃនេះអ្នកមានអារម្មណ៍រំខានចិត្តដោយសារតែរឿងលុយកាក់។ មនោសញ្ចេតនា មិនត្រូវឆេវឆាវគ្មានហេតុផលនាំឲ្យប៉ះទង្គិចដល់មនោសញ្ចេតរបស់អ្នកទាំង ២។ ទិសនាំលាភទិស តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងលឿង , ស។ អ្នកយកអាសាឆ្នាំចរ។
ឆ្នាំថោះ ៖ ការងាររីកចម្រើនល្អ ធ្វើអ្វីក៏សម្រេចជោគជ័យមិត្តភ័ក្តិរួមការងារសុទ្ធតែគាំទ្រ។ អាចអនុវត្តផែនការហិរញ្ញចត្ថុដែលបានកំណត់ មានឱកាសរកប្រាក់ធំ។ មនោសញ្ចេត អ្នកទាំង២ចុះសម្រុងនឹងគ្នាមានមនោសញ្ចេតនាជ្រាលជ្រៅ។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំរោង ៖ការងារត្រូវរក្សាជំហរនឹងនរដើម្បីបញ្ចៀសពីការចាប់កំហុសពីអ្នកដទៃ។ កុំចាយប្រាក់តាមចំណង់ គួរចាយតាមចំណូល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត។
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកមានឱកាសបានប្រាស្រ័យ និងសហការជាមយយនឹងអតិថិជនធំ។ អាចវិនិយោគ តែមិនត្រូវលោភលន់ គួរជ្រើសរើសយកការវិនិយោគណាដែលសុវត្ថិភាព។ មនោសញ្ចេតនា ៖ ផ្អែមល្ហែមកក់ក្តៅ។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ ស្មារតីសោមនស្សរីករាយ ម្ចាស់ការ ប្រមូលផ្តុំ ហេតុនេះកិច្ចការគ្រប់យ៉ាងរបស់អ្នកថ្ងៃនេះសុទ្ធតែប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពដូចបំណង។ រាសីខ្ពស់ត្រដែតអាចវិនិយោគធំដុំ។ មនោសញ្ចេតនាល្អប្រសើរ សុភមង្គល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ ត្រូវប្រយ័ត្នប្រយែងក្នុងសេវាកម្មប្រាក់កាស ចៀសវាងខាតបង់ធំ។ ថ្ងៃនេះនឹងមានខ្ទង់ចំណាយធំក្រៅផែនការ ចេញក្រៅមិនត្រូវយកលុយកាក់ ឬរបស់មានតម្លៃច្រើនតាមខ្លួន។ មនោសញ្ចេតនា ពុំទទួលបានលទ្ធផលដូចបំណងធ្វើឲ្យអ្នកមានអារម្មណ៍ស្រពាប់ស្រពោន។ ទិសនាំលាភទិសខាងកើត តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំវក ៖ សម្ពាធការងារធំ ការលំបាកហ៊ុមព័ទ្ធធ្វើឲ្យអ្នកតានតឹងនឿយហត់។ ប្រយ័ត្នរក្សាទុកដាក់លុយកាក់ ទ្រព្យសម្បត្តិចៀសវាងកុំឲ្យចោរលួច។ មនោសញ្ចេតនា ដោយសារសភាពផ្លូវចិត្តមិនល្អហេតុនេះ អ្នកងាយនឹងផ្ទុះកំហឹងគ្មានហេតុផលចំពោះគូស្នេហ៍ នាំឲ្យមានការខឹងសម្បារគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណនាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ ការខិតខំប្រឹងប្រែងជាយូរមកហើយរបស់អ្នកថ្ងៃនេះក៏ទទួលបានការឆ្លើយតបយ៉ាងសក្តិសម ដោយឱកាសល្អអាចជួយអ្នកអះអាងបានសមត្ថភាព បង្កើតសន្ទុះថ្មីសម្រាប់បុព្វហេតុ។ ថ្ងៃនេះជាថ្ងៃល្អមានទ្រព្យហូរចូលដល់ផ្ទះ។ មនោសញ្ចេតនា អ្នកនៅលីវត្រូវឧស្សាហ៍ចេញក្រៅជួបជុំមិត្តភក្តិនឹងរកឃើញមនុស្សដែលខ្លួនប្រាថ្នា។ ទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាងពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ ទោះបីមិនចង់ធ្វើការ តែអ្នកមិនគួរបណ្តែបណ្តោយឲ្យការងារយឺតយ៉ាវនាំឲ្យរងការស្តីបន្ទោសពីថ្នាក់លើ។ ថ្ងៃនេះប្រសិនមានអ្នកខ្ចីប្រាក់ ត្រូវធ្វើក្រដាសស្នាមឲ្យត្រឹមត្រូវកុំឲ្យមានបញ្ហាថ្ងៃក្រោយ។ មនោសញ្ចេតនា និស្ស័យពុំទាន់ដល់មិនអាចបង្ខំបាន។ ទិសនាំលាភទិសខាងត្បូង តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ ការងារមានអ្នកចង់ឈ្នានីស ហេតុនេះអ្នកនឹងជួបការលំបាកជាងមុន។ ហិរញ្ញវត្ថុក៏មានបញ្ហា ត្រូវរៀបផែនការចំណាយល្អិតល្អន់។ មនោសញ្ចេតនា ទំនាក់ទំនងរវាងអ្នកទាំង២ ប្រឈមនឹងការបែកបាក់ ប្រសិនមិនព្រមអធ្យាស្រ័យឲ្យគ្នា។ ទិសនាំលាភទិសខាងជើង តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាងពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕