សៀមរាប ៖ កាលពីវេលាម៉ោង១៥:៤០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជាម្ចាស់រថយន្ត ទីលំនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្រោយពីទទួលបណ្ដឹងភ្លាម កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនអ្នកជួលរថយន្ត និងបក្ខពួកចំនួន០៣នាក់ទៀត ដែលពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងក្លែងបន្លំឯកសារសាធារណៈ ស្ថិតនៅចំណុចភូមិកក្រាញ់ សង្តាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ វត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿង ម៉ាក TOYOTA PRIUS ផលិតឆ្នាំ២០១០ ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AN-២៣៧៧ និងឯកសារក្លែងមួយចំនួនទៀត។
ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួក ពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់ពិតប្រាកដ។
ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តសៀមរាប កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕រក្សាសិទ្ធដោយ៖សុទ្ធលី







