Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប​. ប្រគល់​កៅអី​ទំនេរ​ចំនួន​១១ ក្នុង​រដ្ឋសភា ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កើនឡើង​ដល់ ៧៩​អាសនៈ

spot_img

ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ដោយ​សម្រេច​បែងចែក​អាសនៈ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បដិសេធ​មិន​ទទួលយក អាសនៈ​ចំនួន​១១ ទៅ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​ចំនួន​អាសនៈ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​រដ្ឋសភា កើនឡើង​ដល់​៧៩​អាសនៈ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា ការបែងចែក​អាសនៈ​នៅ​ទំនេរ​នេះ ធ្វើឡើង​ស្របតាម​មាត្រ​១៣៨​ស្ទួន នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។ ក្រោយពី​បាន​គណនា តាម​រូបមន្ត​បែងចែក​អាសនៈ ក្នុង​មណ្ឌលបោះឆ្នោត​រួចមក គ​.​ជ​.​ប បានសម្រេច​ដូចខាងក្រោម​៖ ១)​មណ្ឌល​ខេត្តបាត់ដំបង​៖ មាន​អាសនៈ​ដែល​នៅ​ទំនេរ​សរុប​ចំនួន​១ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​១​អាសនៈ គឺ​លោក​សៀង ស៊ុត​ថង​។ ២)​មណ្ឌល​កំពង់ចាម​៖ មាន​អាសនៈ​ដែល​នៅ​ទំនេរ សរុប​ចំនួន​៣ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៣​អាសនៈ គឺ​លោក​អ៊ី សំអុល លោក​ម៉ា ឈឿន និង​លោកស្រី​ខុង ស៊ុន​អេង ។ ៣)​មណ្ឌលកណ្តាល ៖​មាន​អាសនៈ​ដែល​នៅ​ទំនេរ​សរុប​ចំនួន​២ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២​អាសនៈ គឺ​លោក​វ៉ាន សំអឿន និង​លោក​គោ​សុំ សារឿ​ត​។ ៤)​មណ្ឌល​រាជធានី​ភ្នំពេញ​៖ មាន​អាសនៈ​ដែល​នៅ​ទំនេរ​សរុប​ចំនួន​៣ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​៣​អាសនៈ គឺ​លោក​ជៀប ស៊ី​វន លោក​ពេជ្រ គឹម​ស្រ៊ាង និង​លោក​លី ឆេង ។ ៥)​មណ្ឌល​ខេត្តព្រៃវែង​៖ អាសនៈ​ដែល​នៅ​ទំនេរ​សរុប​ចំនួន​២ ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​២​អាសនៈ គឺ​លោក ឡុង ប៊ុ​ន្នី និង​លោក​ម៉ុម ស៊ីបុន​។ បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ទាំង​១១​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បានគ​.​ជ​.​ប បញ្ជូន​ទៅដល់ រដ្ឋសភា នៅ​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×