Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រីគន់ គីម÷អតីតយុទ្ធជនគឺជាអ្នករំដោះប្រទេសជាតិឲ្យមានសុខសន្តិភាព

ខេត្តកំពង់ចាម: “សម្ដេចតេជោ បានផ្ដល់ផ្ទះចំនួន៥០០ខ្នងជូនដល់បងប្អូនអតីតយុទ្ធជនដែលមិនមានដីនិងផ្ទះ ហើយសម្រាប់អ្នកនៅកំពង់ចាមមិនបាច់ទៅណាឆ្ងាយនោះទេ គឺមានរៀបចំជូនដោយក្នុងនោះមាននៅឃុំជាំ ស្រុកមេមត់និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅជាប់តាមព្រំដែន។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមនាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិតគន់ គីម ទេសរដ្ឋមន្ត្រី ថ្លែងនៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជាដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៦ ធ្នូឆ្នាំ២០២៥ ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានធ្វើការផ្ដាច់ផ្ញាចិត្តថា:១.ប្តេជ្ញា!ពង្រឹងអភិបាលកិច្ចការងារអតីតយុទ្ធជននិងគ្រួសារជនពលីមរណៈនិងអតីតមន្ត្រីរាជការស៊ីវិលព្រមជាមួយនឹងការលើកកម្ពស់ការអនុវត្តគម្រោងអភិវឌ្ឍន៍សហគមន៍ជូនអតីតយុទ្ធជននិវត្សរជននិងគ្រួសារព្រមទាំងបន្តប្រមូលនិងគ្រប់គ្រងទិន្នន័យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្ដែងដើម្បីបង្កលក្ខណៈជួយសម្របសម្រួលហ្នឹងកែលម្អជីវភាពរបស់បងប្អូនអតីតយុទ្ធជននិវត្តព្រះជននិងគ្រួសារបានល្អប្រសើរឡើង។២.ចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននៅយុទ្ធសាស្ត្រគោលនយោបាយនានាពាក់ព័ន្ធនិងការគាំពារដល់អតីតយុទ្ធជននិងនិវត្តជននិងនិវត្តជនជាពិសេសការផ្ដល់របបសន្តិសុខសង្គមនិងសេវាបេឡា ជាតិសន្តិសុខសង្គម(ប.ស.ស)។

ឯកឧត្តម នាយឧត្តមសេនីយ៍គន់ គីមទេសរដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងដែរថាគ្រាន់តែក្នុងរយៈពេល១០ឆ្នាំចំពោះប្រាក់បៀវត្ស ដែលបានបើកជូនដល់បងប្អូននិវត្តន៍ជន្មទូទាំងប្រទេសសរុបមកដល់ឆ្នាំនេះក្នុងនោះមានអ្នកដែលទទួលបានប្រាក់ខែតិចបំផុត៨៥ម៉ឺនរៀល ដែលសរុបទាំងអស់មានចំនួន២០០០លានដុល្លារ។

ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាមួយនោះរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ផ្ដល់ប័ណ្ណសមធម៌ជូនដល់អតីតយុទ្ធជនរបស់យើងផងដែរ តាមពិតទៅអតីតយុទ្ធជននេះហើយដែលជាអ្នករំដោះប្រទេសជាតិព្រមទាំងមានសុខសន្តិភាពមកដល់សព្វថ្ងៃ។ជាមួយនោះយើងត្រូវតែស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយសម្ដេចតេជោគឺជាប្រតិបត្តិករដ៏សំខាន់ក្នុងនោះមានអ្នកគាំទ្រសម្ដេចរហូតដល់ជាង៩៩%។ ជាក់ស្ដែងបងប្អូនអតីតយុទ្ធជននិងនិវត្តន៍ជននៅក្នុងខេត្តកំពង់ចាម មានចំនួនជាង ៤០០០នាក់ហើយក្នុងនោះអ្នកដែលមានអាយុ៧០ដល់៧៥ឆ្នាំគឺភាគច្រើន ហើយក៏ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានទៀងទាត់ ដើម្បីឲ្យយើងបានអាយុវែងឈានចូលដល់៨០ឆ្នាំឬលើសនៅថែមទៀត។សូមឱ្យមានការយកចិត្តទុកដាក់ស្រាវជ្រាវចាប់ពីថ្នាក់ខេត្តដល់ស្រុកឃុំឬសង្កាត់ ធ្វើយ៉ាងណាឱ្យបងប្អូនអតីតយុទ្ធជនឬនិវត្តជនដែលពុំមានផ្ទះឬដីនៅនោះនឹងផ្ដល់ជូនដល់ពួកគាត់នៅក្នុងឃុំជាំ ស្រុកមេមត់ឬឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំជាប់ព្រំដែនជាមួយប្រទេសវៀតណាម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×