កំពង់ឆ្នាំងៈ យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ ៧៨ឆ្នាំមុខរបរគ្រូបង្រៀនចូលនិវត្តន៍ (ជីតាបង្កើត)ជាអាណាព្យាបាលក្មេងស្រីខាងលើ បានឲ្យដឹងថា ចៅស្រីរបស់គាត់មានបញ្ហាសរសៃប្រសាទក្នុងអំឡុងឆ្នាំ២០២៣ និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
គាត់ឈ្មោះ សុខ ចំរើនជតា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង ដែលមានបញ្ហាសតិមិនគ្រប់ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សូមឆ្លេីយបំភ្លីជូនសាធារណ:ជន ក្នុងបណ្តាញសង្គម មេត្តាជ្រាបថា នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១០,០០នាទី បានទទួលព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក facebook ឈ្មោះ Pen Mom -ប៉ែនមុំ បានបង្ហោះវីដេអូ និងសរសេររៀបរាប់ថា នារីក្លាហានប្រចាំខេត្តកំពង់ឆ្នាំងមិនខ្លាចស្លាប់ ក្រោយពេលទទួលបានព័ត៌មានខាងលើកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅជាប់បណ្ដោយផ្លូវជាតិលេខ 5 បានធ្វើការឃាត់អ្នកបើកបរម៉ូតូ ខាងលើ នៅលើផ្លូវជាតិលេខ 5 ចន្លោះគីឡូម៉ែត្រលេខ 94-95 ស្ថិតនៅភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលសាកសួរព័ត៌មានអ្នកបើកបរម៉ូតូម៉ាក HONDA TODAY ពណ៌ស ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1M-5748 បេីកបរដោយឈ្មោះ សុខ ចំរើនជតា ភេទ ស្រី អាយុ 20 ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមានបញ្ហាសតិមិនគ្រប់ ។ យោងតាមការបំភ្លឺរបស់ឈ្មោះ សុខ ចំរើន ភេទប្រុសអាយុ 78 ឆ្នាំមុខរបរគ្រូបង្រៀនចូលនិវត្តន៍(ជីតាបង្កើត)ជាអាណាព្យាបាលក្មេងស្រីខាងលើ បានឲ្យដឹងថាចៅស្រីរបស់គាត់មានបញ្ហាសរសៃប្រសាទក្នុងអំឡុងឆ្នាំ 2023 និងបានទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។ ក្រោយពេលទទួលបានការព្យាបាលអាការៈក៏បានល្អប្រសើរនិងត្រឡប់មករៀនសូត្រធម្មតាវិញ លុះមកដល់ពេលថ្មីៗនេះប្រហែលមួយសប្តាហ៍មុនចៅស្រីរបស់គាត់មានអាការៈត្រឡប់មកវិញគាត់បានយកទៅទទួលការព្យាបាលម្ដងទៀត លុះមកដល់ព្រឹកថ្ងៃទី07 ខែធ្នូ ឆ្នាំ 2025 ស្រាប់តែបានទទួលព័ត៌មានថាចៅស្រីរបស់គាត់ជិះម៉ូតូជ្រែពេញផ្លូវនិងត្រូវបានសមត្ថកិច្ចឃាត់តែម្ដង។
យោងតាមលិខិតបញ្ជាក់របស់វេជ្ជបណ្ឌិត គង់ ចាន់ធា ក្មេងស្រីខាងលើពិតជាធ្លាប់បានទទួលសេវាព្យាបាលពិតប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វេីការអប់រំ និងធ្វេីកិច្ចសន្យា អ្នកបេីកបរ និងហៅអាណាព្យាបាលមកយកទៅព្យាបាលបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី







