Monday, December 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ

ខេត្តឧត្តរមានជ័យ៖ ព័ត៌មានបឋម៖ ត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ៨/១២/២៥ នេះ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ នេះបើតាមប្រភពពីអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ម៉េត មាសភក្តី។

ប្រភពហ្វេសប៊ុកឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានបង្ហាញពីទិដ្ឋភាពរបស់បងប្អូនប្រជាពលរដ្ឋជម្លៀសទៅកាន់ទីទួលសុវត្ថិភាព នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ អាជ្ញាធរខេត្តឧត្តរមានជ័យបាននិងកំពុងសម្របសម្រួល និងជួយដល់បងប្អូនប្រជាពលរដ្ឋដើម្បីចាកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាព។រក្សាសិទ្ធដោយ៖សុទ្ធលី

×