Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ហា​ព្រំដែន ៖ កម្ពុជា​និង​វៀតណាម រួមគ្នា​កសាង​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ឲ្យ​បានល្អ​ប្រសើរ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ប្រាប់​សមភា​គី​វៀតណាម​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងមហាផ្ទៃ នៅតែ​បន្ដ​កិច្ចសហប្រតិបត្តិការ ជាមួយ​ភាគី​វៀតណាម យ៉ាង​ជិតស្និទ្ធ​នៅ​គ្រប់​កម្រិត ដែល​ធ្វើឡើង​នៅតាម​ឆន្ទៈ របស់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ការកសាង​ខ្សែបន្ទាត់​ព្រំដែន​នៃ ប្រទេស​ពីរ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​។

​​នៅ​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការក្រសួង សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណៈប្រតិភូ​បញ្ជាការដ្ឋាន កងទ័ព​វៀតណាម ការពារ​ព្រំដែន ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន មេបញ្ជាការ​កងទ័ព ការពារ​ព្រំដែន​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​មួយចំនួន​ទាក់ទង នឹង​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។​

​ថ្លែង​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន បាន​បញ្ជាក់ថា ភាគី​វៀតណាម​នៅតែ​បន្ដ​ប្ដេជ្ញាចិត្ត នៅតែ​បន្ដ​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​រឹងមាំ និង​ល្អប្រសើរ​រវាង​កងទ័ព និង​នគរបាល​ការពារ​ព្រំដែន ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ជួយ​សម្រប​ស​ម្រូ​ល​ដល់​ការឆ្លងកាត់​ធ្វើ​ពាណិជ្ជកម្ម និង​ទេសចរណ៍ នៃ​ប្រជាជន​ទាំង​២​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន បាន​លើកឡើងថា ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម គឺជា​ប្រទេស ភូមិ​ផង​របង​តែមួយ ហើយក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា ដ៏​ល្អជា​យូរណាស់​មកហើយ​ដែរ ដូច្នេះ​ក្នុង​ដំណើរ ទស្សនកិច្ច​របស់លោក​មក​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ អគ្គស្នងការដ្ឋាន​នគ​របាល នៃ​ប្រទេស​ទាំងពីរ ស្តីអំពី បញ្ហា​ព្រំដែន​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ហ័ង សួន​ចៀន បាន​បន្តទៀតថា នៅ​ឆ្នាំ​២០១៧​នេះ គឺជា​ខួប​៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ ប្រទេស​កម្ពុជា​និង​វៀតណាម ហើយ​ទំនាក់ទំនង នៃ​ប្រទេស​ទាំងពីរ នៅតែ​បន្ត​កើតមាន​គ្រប់ពេលវេលា​ទាំងអស់ និង​ខិតខំ​ធ្វើយ៉ាងណា​កសាង​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​បានល្អ​ប្រសើរ ដើម្បី​សម្រួល​ដល់​ការធ្វើ ដំណើ​និង​ការរកស៊ី​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អ​ប្រើ​សើរ​បន្ថែមទៀត​។​

​ក្នុង​កិច្ច​ជំនួប​នោះដែរ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា កម្ពុជា​នៅតែ​បន្ត​សហការ​ជាមួយ វៀតណាម​ជានិច្ច​ក្នុងការ​ថែរក្សា​សន្តិភាព​និង​សន្តិសុខ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ហើយ​កម្ពុជា​ក៏​សូម​ថ្លែង​អំណរ​អរគុណ​ដល់​ភាគី​វៀតណាម​ដែល​បាន​ជួយ​ដល់​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្ពុជា​នាពេល​កន្លងទៅ​និង​បច្ចុប្បន្ន​ផងដែរ​។​
ជាមួយគ្នា​នោះដែរ​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ជូនពរ​ដល់​ភាគី​ទាំងពីរ​ក្នុង​កិច្ចប្រជុំ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​ឲ្យ​ទទួលបាន​ជោគជ័យ​និង​ប្រកបដោយ​ផ្លែផ្កា​ល្អ​ក្នុង​ការកសាង​ខ្សែបន្ទាត់​ព្រំដែន​នៃ ប្រទេស​ពីរ​ឲ្យ​បានល្អ​ប្រសើរ​បន្ថែមទៀត​ផងដែរ
​សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការងារ​កន្លងមក ដែល​អាជ្ញាធរ​វៀតណាម​បាន​ជួបពិភាក្សា​ការងារ ជាមួយ​ភាគី​កម្ពុជា ហើយ​សម្ដេច​សង្ឃឹមថា ភាគី​វៀតណាម នឹង​បន្ដ​ពិភាក្សាគ្នា​នៅលើ​បញ្ហា​ផ្សេង​ប្រកបដោយ​លទ្ធផល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×