Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាំងពេក ទាញយក​កាំបិតប៉័ងតោ​អា​រក​សម្លាប់​ប្រពន្ធ​រងរបួស​ធ្ងន់​

spot_img

​ភ្នំពេញ​: ឃាតកម្ម​ដោយ​ចេតនា ដោយ​បុរស​ជា​ប្ដី​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ខ្លាំងពេក​សម្រេច​ចិ​ត្ដ​យក កាំបិតប៉័ងតោ​អា​រក ប្រពន្ធ​ខ្លួនឯង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​ជិត​៨​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅត្រង់ចំណុច​ផ្លូវ​២៧១ ជិត​ផ្សារ​ដើម​ពោធិ៍ ភូមិ​ឫស្សី​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា បុរស​ជា​ប្ដី​មានឈ្មោះ រី ភារៈ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មាន​ស្រុកកំណើត​នៅ ភូមិ​ដូន​សរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល ។​ចំណែក​ស្ដ្រី​រងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ ញ៉ា​ញ ស្រីមុំ អាយុ​ប្រហែល ៤០​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ បុរស​ជា​ប្ដី​បាន​ដើរ​មកពី​ផឹកស្រា​ជាមួយ​មិ​ត្ដ​ភក្ដិ រួច​បានមក​ហៅ​ប្រពន្ធ​ទៅផ្ទះ ស្រាប់តែ​ប្រពន្ធ​បាន ស្រែ​ឮថា កុំ​ចេះដឹង​រឿង​អញ ពេលនោះ​ក៏មាន​ទំនាស់​ពាក្យសម្ដី​នឹង​គ្នា​យ៉ាងខ្លាំង ឈានដល់​ប្ដី​ទាញ​កាំបិតប៉័ងតោ​មក​អារ​.​ក​ប្រពន្ធ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ ភ្លាមៗ​នោះ ដែរ​បុរស​ជា​ប្ដី​បាន​នាំ​ប្រពន្ធ​ជា​ស្ដ្រី​រងគ្រោះ​មក​មន្ទីរពេទ្យ​តែម្ដង​។ ក្រោយ​កើតហេតុ​បុរស​ជា​ប្ដី​បាន​សារភាពថា ខ្លួន​ពិតជា​យក​កាំបិតប៉័ងតោ​អា​រកប្រពន្ធ​ខ្លួន​ពិតប្រាកដ​មែន​។​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ រួច​ឃាត់ខ្លួន​បុរស​ជា​ប្ដី​មក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ ៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌមានជ័យ​ចាត់ការ​បន្តទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×