យោធាថៃបាញ់ធ្វើឱ្យវត្តគិរីមង្គលអូរស្មាច់ខូចខាតធ្ងន់ធ្ងរ
កម្លាំងយោធាថៃបានបសញ់ប្រហារវត្តគិរីមង្គលអូរស្មាច់ធ្វើឱ្យខូចខាតធ្ងន់ធ្ងរនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ។
ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានបង្ហោះសារលើហ្វេសប៊ុកថា: ” ព្រះវិហារវត្តគិរីមង្គលអូរស្មាច់ ត្រូវបានយោធាថៃបានបាញ់ធ្វើឱ្យខូចខាតធ្ងន់ធ្ងរកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ នេះជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលយោធាថៃបានប្រព្រឹត្តក្នុងពេលដែលខ្លួនបាននិងកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវិធមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា”។
លោកបានបន្តថា ពួកគេមិនមែនត្រឹមតែកម្ចេចនូវហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បាញ់ប្រហារមកលើប្រជាជននិងភូមិដ្ឋានរបស់គាត់ គឺថែមទាំងបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀត។រក្សាសិទ្ធដោយ៖សុទ្ធលី







