វិធីសាស្ត្រនោះគឺ៖ កោសិកាមហារីក នឹងត្រូវកម្ចាត់ពេលដែលវាត្រូវបង្អត់អាហារនោះ ។
មន្ទីរពេទ្យ Johns Hopkins ជាមន្ទីរពេទ្យចំពោះសកលវិទ្យាល័យស្ថិតនៅ Baltimore រដ្ឋ Maryland អាមេរិក ត្រូវបានបង្កើតឡើងដោយការគាំទ្រហិរញ្ញវត្ថុរបស់លោក John Hopkins ។ ១៧ ឆ្នាំហើយដែលមន្ទីរពេទ្យនេះ ត្រូវបានរៀបក្នុងលំដាប់ដំបូងជាមន្ទីរពេទ្យល្អបំផុត នៅអាមេរិក ។
មុននោះការព្យាបាលដោយគីមី គឺជាវិធីសាស្ត្រតែ១គត់ តែងត្រូវបានមន្ទីរពេទ្យអះអាងជាជម្រើសល្អបំផុតឃើញកម្ចាត់ជំងឺមហារីក ។
ប៉ុន្តែក្រោយរឿងរ៉ាវមួយចំនួន ពេលនេះមន្ទីរពេទ្យបានប្រើពាក្យសម្រាប់អ្នកជំងឺមហារីកថា ៖ មានជម្រើសផ្សេងទៀត ដើម្បីព្យាបាលជំនួស គឺការមិន “ចិញ្ចឹម” -ផ្តល់ឲ្យកោសិកាមហារីកនូវសារធាតុបំប៉នចាំបាច់ធ្វើឲ្យវាលូតលាស់…។
មានរឿង១ត្រូវបានរំលឹកប្រាក់គឺ ៖ បុរសម្នាក់ត្រូវបានសន្និដ្ឋានថា មានដុំពកមហារីកនៅត្រង់ “ក” បំពង់ខ្យល់ ក្នុងសួតទំហំប៉ុនចានបាយ ។ វេជ្ជបណ្ឌិតបានប្រាប់គាត់ឲ្យវិលត្រឡប់ “រង់ចាំ” ព្រោះពុំអាចវះកាត់វាចេញបានដោយស្ថិតកៀកជាប់សរសៃឈាមធំ ។ ខាងក្រោមជា film X-Ray ។
គាត់បានសម្រេចចិត្តប្រើវិធីសាស្ត្រគឺ ៖ មិនបរិភោគស្ករ សាច់ ត្រី បាយ គឺរៀងរាល់ថ្ងៃ គាត់ផឹកតែទឹក កិនពីបន្លែ ជាអាទិ៍ ការ៉ុត ឆៃថាវ មើមយេន ក្រូច ប៉ោម…។ល។ ៣ខែក្រោយដុំពកនេះនៅសល់ទំហំប៉ុនបាតចាន ហើយ ៩ខែក្រោយមក វា “បាត់សូន្យ” តែម្តង ។ ឥឡូវគាត់មាំទាំ ហើយបរិភោគអាហារធម្មតា ។
មនុស្ស ៤នាក់ ដែលកើតជំងឺស្រដៀងលោក ហើយត្រូវបានវះកាត់ និងព្យាបាលដោយគីមី (Clemical Therapy) បានស្លាប់អស់ហើយ ។ គាត់នៅពិនិត្យកោសិកាមហារីកក៏លែងឃើញមានទៀតដែរ ។ កោសិកាមហារីករស់នៅនិងលូតលាស់បានដោយសារ ៖
១.ស្ក ៖ ជាអាហារសំខាន់របស់មហារីក ។ ការមិនបរិភោគស្កបានកាត់ផ្តាច់ចោលប្រភពថាមពលសំខាន់បំផុតរបស់កោសិការមហារីក ។ អាចប្រើស្ករធ្វើពីទឹកឃ្មុំសុទ្ធក្នុងចំនួនតិចតួច ។ អំបិលក៏ដូច្នេះដែរ ត្រូវប្រើអំបិលធម្មជាតិសុទ្ធសាធ ។
២.ទឹកដោះគោ ៖ ធ្វើឲ្យរាងកាយផលិតសារធាតុអំបិល ពិសេសក្នុងពោះវៀន ។ កោសិការមហារីកចូលចិត្តស៊ីសារធាតុរំអិលណាស់ ។ គួរជំនួសវាដោយទឹកសណ្តែកសៀង ។
៣.កោសិកាមហារីកកកើតលឿនក្នុងបរិស្ថានអាស៊ីត ។ របបហូបចុកមានសាច់ក្រហម (សម្បូរអាស៊ីត) ត្រូវចៀសវាងដាច់ខាត ។ អាចបរិភោគជំនួសដោយត្រី ឬសាច់មាន់សុទ្ធ តិចតួច ។ ប៉ុន្តែត្រូវជារបស់ធម្មជាតិសុទ្ធសាធចៀសវាងប្រភេទចិញ្ចឹម ដែលមានថ្នាំអង់ទីប៊ីយូទិក អ័រមូន សត្វល្អិតវាបង្កគ្រោះថ្នាក់ទ្វេដង ។
កត្តាគួបផ្សំ ៖
-បង្កើតបរិស្ថានអាល់កាឡាំង ក្នុងរាងកាយដោយបរិភោគរបបអាហារ ៨០% ជាបន្លែ ផ្លែឈើស្រស់ៗឬកិន ។ គ្រាប់ធញ្ញជាតិ ។ល។ ពិសារស៊ុបបន្លែ សណ្តែក ២០% ព្រោះជ្រាបចូលរាងកាយលឿន ជួយចិញ្ចឹមកោសិកាល្អ ។ បរិភោគបែបនេះ ៣-៤ ពេលក្នុង១ថ្ងៃៗ ។
-កុំផឹកកាហ្វេ តែ និង សូកូឡា ព្រោះមានផ្ទុក Caffein ។ តែបៃតងជាជម្រើសល្អ ។ ប្រសើរបំផុត គឺផឹកទឹកធម្មតាមិនផឹកទឹកចម្រោះ (បរិសុទ្ធ ព្រោះវាមានអាស៊ីត ។
-រក្សាអារម្មណ៍ឲ្យបានស្រស់ថ្លា ពិតជារឿងល្អៗ ហាត់ប្រាណ ធ្វើកិច្ចការ មានប្រយោជន៍ដល់សង្គម ។ល។ អាកប្បកិរិយាចំពោះជីវិតពិតជាសំខាន់ណាស់ មិនត្រូវវិលវល់នឹងជំងឺនេះ វាជាហេតុនាំឲ្យអារម្មណ៍ហ្មងសៅ សុខភាពធ្លាក់ចុះ ៕ លីសា