ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនមួយ ក្រោម គ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យា ផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២៥នេះនាស្ថានទូតជប៉ុនប្រចាំកម្ពុជា ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីអនុវត្តគម្រោងខាងក្រោម៖
១. គម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង (ថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និង សាងសង់អគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ អគារទាំងនេះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះ ក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវា ថែទាំដែលសមស្រប។ គម្រោងនេះនឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា
ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាននិងកំពុងផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលកំពុងអនុវត្តគម្រោង របស់ពួកគាត់។ គូសាណូណ៌ មានន័យថា “ឫសស្មៅ” ក្នុងភាសាជប៉ុន។ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លង មកនេះ ស្ថានទូតជប៉ុន បានអនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ ជំនួយឥតសំណងនេះ។ យើងមានសេចក្តីសោមនស្សរីករាយដែលគម្រោងទាំងនេះ បានចូលរួមចំណែក ដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនកម្ពុជានៅកម្រិតមូលដ្ឋាន។
គម្រោងនេះនឹងត្រូវបានអនុវត្ត នុវត្តដោយក្រសួងសង្គមកិច្ច សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយរដ្ឋា ភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក (មួយរយសែសិបពាន់ប្រាំពីររយប៉ែតសិប មួយដុល្លារអាមេរិក) សម្រាប់សាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នា ក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង។ អគារទាំង នេះនឹងជួយផ្តល់សុវត្ថិភាព និងការការពារដល់ជនរងគ្រោះ ក៏ដូចជាជួយឱ្យបុគ្គលិកអាចផ្តល់សេវាថែទាំ ដែលសមស្រប។ គម្រោងនេះនឹងជួយគាំទ្រជនរងគ្រោះក្នុងស្ថានភាពងាយរងគ្រោះផ្សេងៗ ទាំងផ្លូវ កាយ ឬផ្លូវចិត្ត ដើម្បីអាចវិលត្រឡប់មកជីវិតប្រចាំថ្ងៃរបស់ពួកគេវិញ។
ឯកឧត្តម បានបន្តទៀតថា ដោយបានសង្កេតឃើញការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស កម្ពុជា នាពេលថ្មីៗនេះ។ ទោះយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើគម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយអំពើជួញដូរមនុស្សនិង អគារស្នាក់នៅបុគ្គលិកសម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង រវាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយៈ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណចក្រកម្ពុជា ចំពោះការផ្តល់ជំនួយឥតសំណងនេះ ដែលបានបង្ហាញយ៉ាង ច្បាស់អំពីការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្រ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ពិសេសគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងកិច្ចការពារជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ការផ្តល់កិច្ចអន្តរាគមន៍ ការសម្របសម្រួលទុកដាក់ និងផ្តល់សេវាឆ្លើយតបនឹងតម្រូវ ការជនរងគ្រោះ។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងស្វាហាប់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការការពារ និងការជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្ស គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ និង ក្របខ័ណ្ឌគោលនយោបាយឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងគោលដៅទប់ស្កាត់ បង្ក្រាបបទ ល្មើសជួញដូរមនុស្សគ្រប់រូបភាព និងជួយជនរងគ្រោះ។
ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងតួនាទីជាប្រធានក្រុមការងារ ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស បានរៀបចំក្របខ័ណ្ឌគោលនយោបាយដោយផ្តោតលើកិច្ចការពារ សិទ្ធិជនរងគ្រោះ ធ្វើការប៉ាន់ប្រមាណនិងរៀបចំយុទ្ធសាស្ត្រដោះស្រាយសេចក្តីត្រូវកាជនរងគ្រោះ បង្កើត កម្មវិធីនិងផ្តល់សេវាជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមមាន ការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ការប្រឹក្សាយោបល់ ការស្តារនីតិសម្បទា ការបណ្តុះបណ្តាលមុខជំនាញ ការបញ្ជូនជនរងគ្រោះទៅទទួលសេវា ចាំបាច់នានា ការធ្វើសមាហរណកម្ម និងការធ្វើមាតុភូមិនិវត្តន៍។
ឯកឧត្តម ជា សុមេធី បានថ្លែងបន្តទៀតថា តាមរយៈគម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយអំពើជួញដូរមនុស្ស និងអគារស្នាក់នៅ បុគ្គលិកសម្រាប់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង ដែលជាជំនួយឥត សំណងដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុន គឺពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការងារចំពោះមុខរបស់ ក្រសួង ដើម្បីប្រើប្រាស់ក្នុងគោលបំណងជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមមាន ការស្នាក់នៅប ណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបំណិនជីវិត ប្រកបដោយសុខសុវត្ថិភាព បរិយាបន្ន និងគ្មានការរើសអើងជាតិសាសន៍។
ឯកឧត្តម ជា សុមេធី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម អ៊ូអិណូ អាត់ ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាជនកម្ពុជា និងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍនានានៅកម្ពុជា ដោយឈរលើស្មារតីមនុស្សធម៌ មិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














