ភ្នំពេញ៖សកម្មភាពយ៉ាងសស្រាក់សស្រាំរបស់សប្បុរសជន ប្រជាពលរដ្ឋនាំអំណោយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះមានទាំងថវិកា គ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ជាច្រេីនមុខដែលនេះពិតជាបានបញ្ជាក់ពីខឿនការពាជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។
អំណោយសប្បុរសធម៌របស់សប្បុរសជនទាំងអស់នេះរដ្ឋបាលរាជធានីភ្នំពេញត្រៀមរៀបចំដឹកជញ្ជូនយកទៅបែងចែក ជូនទៅវីរៈកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ជាបន្តបន្ទាប់នៅខេត្តព្រះវិហារនិងខេត្តឧត្ដរមានជ័យ។
ជាក់ស្ដែងនៅថ្ងៃទី១៦ធ្នូនេះ មានសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ស្ថាប័នរដ្ឋ អាជ្ញាខណ្ឌ មន្ទីរអង្គភាពនានានៅបន្តនាំយកអំណោយសប្បុរសធម៌មកប្រគល់ឱ្យ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការអញ្ជើញទទួលដោយ ឯកឧត្ដមសុខ ពេញវុធ ឯកឧត្ដមហួត ហៃ និងឯកឧត្ដមពេញ ធារម្យ និងឯកឧត្ដម អ៊ឹម រ៉នហាស្សាន់អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានដូចជា៖ សាលាខណ្ឌទួលគោក ,ខណ្ឌមានជ័យ,សាកលវិទ្យាល័យ អន្ដរជាតិ IU , សប្បុរសជនលោកជំទាវ ឌីសុខីទីឃាយកោហ៊ុន ម៉ានិត ,,មន្ទីរសុខាភិបាលរាជធានីភ្នំពេញ, ខណ្ឌពោធិ៏សែនជ័យ , សាលាខណ្ឌដង្កោជាមួយសប្បុរសជន ,
គណៈកម្មាធិការផ្សារអូឬស្សី និងសប្បុរសជន ,អាជ្ញាធរខណ្ឌ៧មករា,ក្រុមហ៊ុនសួនតិច ,ក្រុមហ៊ុនស៊ីម៉េង ឃាង , សមាគមនារី អភិវឌ្ឍន៏ខណ្ឌចំការមន,ក្រុមហ៊ុនLSBella ,
គណៈកម្មាធិការផ្សារទួលទំពូង និងសប្បុរសជនព្រមទាំងសប្បុរសជននានាជាច្រើនទៀត។
ក្នុងឱកាសនោះ ឯកឧត្ដមសុខ ពេញវុធ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ទាំងមន្ត្រីរាជការតាមស្ថាប័នរដ្ឋនិងអាជ្ញាខណ្ឌមន្ទីរ អង្គភាពក្រុមហ៊ុនឯកជននានាដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀសខ្លួនចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញឱ្យឃើញពីទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋក្នុងការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។
គិតត្រឹមយប់ថ្ងៃទី១៦ធ្នូនេះ មានសប្បុរសជន,
ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ អាជ្ញាខណ្ឌ មន្ទីរអង្គភាពនានាជាង១៤០ហើយ ដែលបានសម្រុក យកថវិកា គ្រឿងឧបភោគបរិភោគ ថ្នាំ ពេទ្យ សម្ភារៈផ្សេងៗ ជាច្រេីនមុខ ទៀតមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីនាំយកទៅចែកជូនវីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ភៀសខ្លួនមកស្នាក់នៅបណ្ដោះអាសន្នតាមមណ្ឌលសុវត្ថិភាពនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















