នាព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលជួបពិភាក្សាការងារជាមួយលោក SATO Yoshitaka ស្នងការនគរបាលទទួលបន្ទុកបទល្មើសឧក្រិដ្ឋមានអង្គការចាត់តាំង នៃស្ថាប័ននគរបាលជាតិជប៉ុន ។
ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានផ្តោតសំខាន់លើការបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ទាក់ទងនឹងការចូលរួមបង្រ្កាបបទល្មើស Online Scams និងការសម្របសម្រួលដំណើរការអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះពលរដ្ឋជប៉ុន ដែលស្នាក់នៅ និងធ្វើការខុសច្បាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams ។
តាមរយ:ជំនួបពិភាក្សានេះ ភាគីជប៉ុន បានថ្លែងអំណរគុណសមត្ថកិច្ចកម្ពុជាចំពោះការផ្តល់កិច្ចសហការល្អលើការបង្រ្កាបបទល្មើស Online Scams និងបានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើស Online Scams ដោយបានទទួលស្គាល់ថា ប្រទេសកម្ពុជា ក៏ដូចប្រទេសផ្សេងទៀតក្នុងតំបន់ កំពុងរងគ្រោះដោយក្រុមឧក្រិដ្ឋជនបរទេសប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើស Online Scams ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








