Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវប៉ាង ដានី សួរសុខទុក្ខវីរកងទ័ពជួរមុខ៥រូបមានជម្ងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៧”D”និងជូនពរឱ្យឆាប់ជាបានត្រឡប់ទៅអង្គភាពវិញ

ខេត្តកំពង់ចាម ៖ ដោយមានការចង្អុល បង្ហាញពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណកម្មាធិការសាខា បានចាត់លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា អមដំណើរដោយសការីនិងប្រធានមន្ទីរពេទ្យយោធភូមិភាគទី២( 7 D) ស្ថិតនៅក្នុងស្រុកកំពង់សៀម បានអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព៥រូប កំពុងសម្រាកព្យាបាលជំងឺនៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២៥ ក្នុងមនោសញ្ជេតនានិងឱ្យក្រុមគ្រូពេទ្យយកចិត្តទុកដាក់ជួយព្យាបាលធ្វើយ៉ាងណាឱ្យឆាប់ជាសះស្បើយពីជំងឺ។

សូមបញ្ជាក់ថាចំពោះបងប្អូនវីរៈយុទ្ធជនទាំង៥នាក់នោះរួមមាន:
១-ពលទោ ផល សុភ័ណ្ឌ អាយុ ២៣ ឆ្នាំ
២-ពលទោ ភួន សុផានិត អាយុ ២០ឆ្នាំ
៣- ពលទោ ម៉ាក់ ទីតូ អាយុ ២០ឆ្នាំ
៤- ពលទោ ឆៃ សុខអូន អាយុ២០ ឆ្នាំ ,
៥- លោកព្រិន្ទបាលឯក ស៊ុន ប៊ន អាយុ ៥៤ឆ្នាំ យោធិនទាំង៥រូប កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិ ២ ( ៧ដេ)។វីរយុទ្ធជនជួរមុខទាំង៥រូបនេះ បានអោយដឹងថា ពួកគាត់ មានឪពុកម្តាយនិងគ្រួសារ រស់នៅក្នុងខេត្តកំពង់ចាម ១នាក់ ក្រៅពីនេះ មកពីខេត្តត្បូងឃ្មុំ ២នាក់ រតនគិរី ១នាក់ និងខេត្តស្វាយរៀង ១នាក់ ។ ហើយពួកគាត់បានចូលមកសម្រាកនៅទីនេះថ្ងៃទី១៥ខែ ធ្នូ ឆ្នាំ២០២៥ ដែលសេវាពិនិត្យ ព្យាបាល ជាបន្ទុកទាំងស្រុងរបស់មន្ទីរពេទ្យ យោធភូមិ ភាគទី២។

លោកជំទាវ ប៉ាង ដានី បានកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញ បេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងសត្រូវឈ្លានពាន នៅតាមព្រំដែន រហូតមានជម្ងឺត្រូវអនុញ្ញាតអោយមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកជំទាវ ក៏បាននាំយកបណ្តាំផ្ញើសាកសួរសុខដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពី សំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ គ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះ អោយទាន់ពេលវេលា ពិសេស ត្រូវគិតគូរ ផ្តោតអាទិភាពទៅលើយោធិនរបួស ពិការ យោធិនមានជម្ងឺ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ជាសំខាន់ ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ាងដានី បានសំណូមពរវីរយុទ្ធជនយើង ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យអោយបានខ្ជាប់ខ្ជួន និងជូនពរវីរកងទ័ពជួរមុខរូបនេះជ ឆាប់ជាសះ ស្បើយ ពីជម្ងឺ នឹងបានវិលត្រឡប់ទៅបំពេញ បេសកកម្មនៅ អង្គភាពវិញ ។ ជាមួយនោះក៏បានផ្ដល់ជូនវីរ:កងទ័ពជួរមុខទាំង៥រូប ក្នុង ម្នាក់ៗ នូវ ផ្លែឈើស្រស់១កន្ត្រក និង ថវិកាចំនួន១លានរៀល៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×