Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី៖ សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស!

ភ្នំពេញ ៖ «សំឡេងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទី ពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថា យើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស»នេះជាប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងកម្មវិធី «ដើរដើម្បីសន្តិភាព» នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅបរិវេណសួនច្បារវិមានឯករាជ្យ។

ឯកឧត្តមបានគូសបញ្ជាក់ថា ព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ដែល ស.ស.យ.បានរៀបចំឡើងនាពេលនេះ មានគោលបំណងតែមួយគត់ គឺដើម្បីបង្ហាញទៅអន្តរជាតិ រួមទាំងប្រជាជនថៃផងដែរ ថាកម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាចង់បានសុខសន្តិភាព ត្រូវការការផ្សះផ្សារ ដើម្បីកសាងជំនឿទុកចិត្តសារជាថ្មី និងបញ្ចប់វិនាសកម្មទាំងឡាយលើប្រជាជាតិប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វត្តមានជនរួមជាតិទាំងអស់ និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លុះបញ្ចាំងថា ខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញពីមនោសញ្ចេតនាគោរពដឹងគុណចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលា គ្រប់វិនាទី ពីស្ថានភាពនៅសមរភូមិ ព្រមទាំងផ្ដល់ភាពកក់ក្ដៅជូនជនភៀសសឹក និងគោរពនូវវីភាពរបស់កងទ័ពដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើជាខែលការពារជាតិកម្ពុជាដ៏រឹងមាំ។ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើង បន្តផ្ដល់ជំនឿទុកចិត្តលើរាជរដ្ឋាភិបាលយើង ក្នុងការការពារអធិបតេយ្យភាពជាតិ និងនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×