Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ៖ “ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ”

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)បានថ្លែងថា ទីបំផុតយើងទទួលបានសម្លេងពី OHCHR នៅហ្សឺណែវគឺ ឯឧ. Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីការព្រួយបារម្ភចំពោះការវាយប្រហារដោយយន្តហោះ F16 ដ្រូន និងអាវុធធន់ធ្ងន់បណ្តាលឲ្យអ្នកភូមិ តំបន់បេតិកភណ្ឌវប្បធម៌បណ្តាលឲ្យប្រជាជនសុីវិលបាត់បង់ជីវិត…។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជម្រាបជូនដល់បណ្តាសារព័ត៌មានជាតិនិង អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួល របាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។

ឯកឧត្តម បានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុង អគារនិងតំបន់កាស៊ីណូដែលរងការវាយប្រហារ។ ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល។

ឯកឧត្តម Volker_Türk បានអំពាវនាវឱ្យភាគីទាំងសងខាងបញ្ឈប់ការវាយប្រហារជាបន្ទាន់ និង វិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ។ ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តមត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថាការការពារ ជីវិតនិងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×