Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ (UN) ជំរុញឲ្យមានបទឈប់បាញ់ ដើម្បីការពារប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក Keo Remy ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហោះសារដោយអារម្មណ៍រីករាយថា
នៅទីបំផុត ការិយាល័យឧត្ដមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទទួលយកបញ្ហានេះ និងចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ។
ខណៈដែលសារព័ត៌មានកម្ពុជា រាយការណ៍ថា UN កំពុងជំរុញឲ្យមានបទឈប់បាញ់និងការពារប្រជាពលរដ្ឋជាបន្ទាន់។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យប្រទេសកម្ពុជា និងថៃ បញ្ឈប់អំពើ ភាពជាសត្រូវនឹងគ្នា និងត្រឡប់ទៅកាន់តុចរចាជាបន្ទាន់។
ដោយសារតែប្រជាពលរដ្ឋជិតកន្លះលាននាក់ ត្រូវបានបង្ខំឲ្យភៀសខ្លួន ដោយសារជម្លោះតាមព្រំដែនបានកើនឡើង។

លោក Jeremy Laurence អ្នកនាំពាក្យសិទ្ធិមនុស្សរបស់ UN បានថ្លែងថា “មានការរាយការណ៍មកថា នៅតំបន់ជុំវិញភូមិជាច្រើន និងទីតាំងវប្បធម៌ កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង ដ្រូន និងកាំភ្លើងធំ ស្ថិតក្រោមការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ”។
“ក្រោមច្បាប់សង្គ្រាម បង្ហាញយ៉ាងច្បាស់ថា ការការពារប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺត្រូវយកចិត្តទុកដាក់យ៉ាងសំខាន់បំផុត ភាគីទាំងពីរត្រូវតែបញ្ឈប់ការបាញ់ប្រហារជាបន្ទាន់ ហើយត្រូវត្រឡប់ទៅកាន់កិច្ចព្រមព្រៀង និងការចរចា”។

មិនដឹងថា រដ្ឋាភិបាលថៃ បានត្រៀមវិធីដោះស្រាយចំពោះបញ្ហានេះរួចហើយ ឬនៅ?៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×