ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហភាពអ៉ឺរ៉ប បានចេញសេចក្តីប្រកាសព័ត៌មានរួម កិច្ចសន្ទនារវាងសហភាពអឺរ៉ុប-កម្ពុជា ប្រកាសផ្តល់ថវិកាជាង ២២ លានដុល្លារអាម៉េរិក សម្រាប់វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំង ជំរុញកិច្ច សហប្រតិបត្តិការសម្រាប់យុទ្ធសាស្ត្រវិនិយោគសកល។
នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉ីហ្គូ ទ្រីសមាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបសន្ទនាទ្វេភាគី ដើម្បីបញ្ជាក់សារជាថ្មីនូវភាពជាដ គូសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាពក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការកន្លង ។
កិច្ចសន្ទនា បានផ្តោតការពិភាក្សាលើការវិវត្តពេលថ្មីៗ នៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅកម្ពុជា និងសហភាពអឺរ៉ុប រួមមាន សក្ដានុពលនៃកំណើនសេដ្ឋកិច្ច ហានិភ័យដែលកំពុងកើត ក៏ ដូចជា និន្នាការពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី ។ ភាគីទាំងពីរ បានទទួលស្គាល់នូវវឌ្ឍនភាព ក្នុងការអនុវត្តដំណាក់កាលទី ៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Financial Management Reform Program – PFMRP) និងបានគូសបញ្ជាក់អំពីនៃការកែទម្រង់នានា ដែលមានតួនាទីដ៏សំខាន់ក្នុងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពសង្គម ។ ក្នុងឆ្នាំ ២០២៥, ទំហំពាណិជ្ជកម្មទ្វេភាគី អឺរ៉ុប-កម្ពុជា បន្តរីកចម្រើន ។ ជាមួយគ្នានេះ, ទោះបីជាលំហូរវិនិយោគមកពី សហភាពអឺរ៉ុបនៅមានកម្រិតមធ្យមនៅឡើយ ការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបបាន កើនឡើង ១៧% ក្នុងរយៈពេលដូចគ្នា (year-on-year), គិតត្រឹមខែ តុលា ឆ្នាំ ២០២៥ ។
តាមរយៈយុទ្ធសាស្ត្រវិនិយោគសកល (Global Gateway Investment Strategy), សហភាព អឺរ៉ុប ជំរុញការវិនិយោគប្រកបដោយចីរភាពនៅទូទាំងពិភពលោក ។ សហភាពអឺរ៉ុប ក៏កំពុងពង្រីក វិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យអាទិភាពនានា ដូចជា ថាមពល ទឹក និង ការអប់រំ/ជំនាញ។ ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្ត ក្នុងការពន្លឿនកំណែទម្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងបណ្ដាឆ្នាំខាងមុខ ។
ជាមួយគ្នានេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង ២២ លានដុល្លារអាម៉េរិក) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន វិស័យអប់រំ ជលផល និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ ។
ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការដាក់ឱ្យដំណើរការនូវកិច្ចសហប្រតិបត្តិការថ្មីរវាង សហភាពអឺរ៉ុប និងកម្ពុជា ដោយមានការចូលរួមពីប្រទេសបារាំង និងហ្វាំងឡង់ សម្រាប់ការងារក ទម្រង់ពន្ធដារ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត អីហ្គូ ទ្រីសម៉ាន់ បានគូសបញ្ជាក់ថា៖ “តាមរយៈការលើកកម្ពស់តម្ល ភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព, គឺយើងបាន ជួយកសាងបរិយាកាសធុរកិច្ចដែលអាចប៉ាន់ប្រមាណ (predictable business Environment) បាន ដែល គាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូអង្វែង” ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បញ្ជាក់ជូនជាថ្មីថា៖ “រាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញាយ៉ាងមុតមាំ ក្នុងការជំរុញអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ដែលកសាងបាននូវ ភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការភ្ជាប់ ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព និងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម”៕រក្សាសិទ្ធដោយ៖សុទ្ធលី
















