Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តីនេត្រ ភក្រ្តា ៖ យោធាថៃបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលធ្វើជាគោលដៅក្នុងការវាយប្រហារឈ្លានពានទឹកដីកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី 19 ខែធ្នូនេះបានមានប្រសាសន៍លើបណ្ដាញសង្គមយ៉ាងដូច្នេះថា៖ យោធាថៃបានអះអាងថាការទម្លាក់គ្រាប់បែករបស់ខ្លួនសំដៅលើទីតាំងយោធា ប៉ុន្តែជាក់ស្តែងគឺយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺចំលើទិសដៅស៊ីវិល។

ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងបន្តថា យោធាថៃបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលធ្វើជាគោលដៅក្នុងការវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ សកម្មភាពនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃជាការរំលោភច្បាប់អន្តរជាតិ ដែលយោធាថៃត្រូវទទួលខុសត្រូវដាច់ខាត។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា យោធាថៃបានអះអាងថាការទម្លាក់គ្រាប់បែករបស់ខ្លួនសំដៅលើទីតាំងយោធា ប៉ុន្តែជាក់ស្តែងគឺយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកភូមិសាស្ត្រក្រុងប៉ោយប៉ែត និងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺចំលើទិសដៅស៊ីវិល។ យោធាថៃបានយកជនស៊ីវិល និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលធ្វើជាគោលដៅក្នុងការវាយប្រហារឈ្លានពានទឹកដីកម្ពុជា។ សកម្មភាពនៃការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃជាការរំលោភច្បាប់អន្តរជាតិ ដែលយោធាថៃត្រូវទទួលខុសត្រូវដាច់ខាត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×