Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះគ្រាប់មីនតោនបណ្តាលអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់ដាច់ជេីងម្ខាង​ និងខូចខាតត្រាក់ទ័រទាំងស្រុង ក្នុងពេលភ្ជួរដីចម្ការចេក​ នៅភូមិអន្លង់ស្តី

បាត់ដំបង ៖ នៅល្ងាចថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥នេះ​ មានករណីផ្ទុះគ្រាប់មីនតោននៅភូមិអន្លង់ស្តី ឃុំបូរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថា គ្រោះថ្នាក់នេះបានកេីតឡេីងក្នុងកំពុងពេលភ្ជួរដីចម្ការចេក​ បណ្តាលអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់ដាច់ជេីងម្ខាង​ និងខូចខាតត្រាក់ទ័រទាំងស្រុង​ នេះជាសំណល់គ្រាប់មីនតោនពីសង្គ្រាមតាំងពីមុនឆ្នាំ១៩៩៨! ។

ឯកឧត្តមហេង រតនា បានបន្តទៀតថា គ្រោះថ្នាក់នេះក៏សបញ្ជាក់ថា​ សំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពានថ្មីនេះ​ នឹងបន្តគំរាមកំហែងសុខសុវត្ថិភាពជនសុីវិលក្នុងរយៈពេលវែងទៅមុខបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×