Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរមីន ថ្កោលទោស ចំពោះការឈ្លានពានយ៉ាងធ្ងន់ធ្ងរខុសច្បាប់ដោយយោធាថៃមកលើកម្ពុជា

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះអំពើឈ្លានពានយ៉ាងធ្ងន់ធ្ងររបស់យោធាថ មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ដោយថៃប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ផ្សែងពុល និងយុទ្ធភណ្ឌគ្រឿងផ្ទុះផ្សេងៗ ដែលបានបង្កគ្រោះថ្នាក់ បំផ្លាញបេតិកភណ្ឌពិភពលោក ហេដ្ឋារចនា សម្ព័ន្ធសាធារណៈ វត្តអារាម ប្រាសាទបុរាណ លំនៅដ្ឋាន និងធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។

ការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា មិនមែនជាសកម្មភាពចៃដន្យឡើយ តែជាទង្វើ ដែលមានការគ្រោងទុក និងដោយចេតនាបង្កើនភាពតានតឹងដដែលៗ បង្កគ្រោះថ្នាក់ និងធ្វើឱ្យបាត់បង់ អាយុជីវិតជនស៊ីវិល បង្ខំអោយប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាច្រើន កន្លែងបណ្តាខេត្តនានា។ ទង្វើនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញអង្គការសហ ប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។
គ្រាប់បែកចង្កោម និងផ្សែងពុលដែលយោធាថៃប្រើមកលើតំបន់ជនស៊ីវិល គឺជាប្រភេទអាវុធ ដែលបង្កគ្រោះថ្នាក់រយៈពេលវែងដល់មនុស្ស បំផ្លាញបរិស្ថាន និងបង្កហានិភ័យធ្ងន់ធ្ងរដល់ជនស៊ីវិល ទោះជាសង្គ្រាមបានបញ្ចប់ក៏ដោយ។ ការប្រើប្រាស់សព្វាវុធទាំងនេះ ទោះក្រោមហេតុផលណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ ហើយវាគឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាកត់សម្គាល់ឃើញថា ថៃបានបង្កើតនិងប្រើប្រាស់ព្រឹត្តិការណ៍ផ្សេងៗ ដូចជា បញ្ហាមីន និងការឆបោកតាមអនឡាញ ដើម្បីជាការបិទបាំងនិងបង្វែរចំណាប់អារម្មណ៍សហគមន៍ អន្តរជាតិ នូវទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ក្នុងគោលបំណងកេងចំណេញ នយោបាយ និងដើម្បី បិទបាំងទង្វើខុសច្បាប់ ក៏ដូចជាបំភាន់ដល់សហគមន៍អន្តរជាតិ កម្ពុជា ប្រឆាំងយ៉ាងដាច់ខាតចំពោះ ការប្រើប្រាស់យុទ្ធសាស្ត្របែបនេះ។ បញ្ហាមីន និងឧក្រិដ្ឋកម្មឆ្លងដែន គឺមិនត្រូវប្រើប្រាស់ជាឧបករណ៍ ដើម្បីឈ្លានពានទឹកដី ដោយទម្លាក់គ្រាប់បែក ឬវាយប្រហារលើជនស៊ីវិលនោះឡើយ។
អាសយដ្ឋានៈ អគារថ្មី ផ្លូវលេខ ២៧៣ កែង ៥១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ, ទូរស័ព្ទ៖ ០២៣ ៨៨៥ ៩៤១, ០២៣ ៤៩២ ៤៩២

កម្ពុជា សូមអំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិ ថ្កោលទោសដាច់ខាតចំពោះទង្វើរ ឈ្លានពានរបស់ថៃ និងសូមអំពាវនាវដល់អង្គការសហប្រជាជាតិ សមាគមអាស៊ាន និងយន្តការអន្តរជាតិ ពាក់ព័ន្ធ ដើម្បីចាត់វិធានការភ្លាមៗ ក្នុងការរក្សាច្បាប់អន្តរជាតិ និងការពារជនស៊ីវិល។ សូមគ្រប់ប្រទេស ដែលប្តេជ្ញាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ ច្រានចោលនូវការបំភាន់ការពិត និងទាមទារឱ្យថៃទទួល
ខុសត្រូវចំពោះទង្វើវាយប្រហារមកលើជនស៊ីវិល។

ភាពជឿជាក់លើច្បាប់អន្តរជាតិ និងការការពារជនស៊ីវិល គឺអាស្រ័យលើសកម្មភាពរួមគ្ន ហើយការរក្សាភាពស្ងប់ស្ងាត់ចំពោះទង្វើរនេះ នឹងកាន់តែធ្វើឱ្យមានការរំលោភបំពានជាបន្តបន្ទាប់។

កម្ពុជានៅតែប្តេជ្ញាចិត្តចំពោះសន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប៉ុន្តែ សន្តិភាពមិនអាចសម្រេចបានតាមរយៈការទំលាក់គ្រាប់លើជនស៊ីវិលការឈ្លានពានដែនអធិបតេយ្យភាព
ឬប្រើប្រាស់ក្របខណ្ឌមនុស្សធម៌ដើម្បីបិទបាំងទង្វើហិង្សារបស់ខ្លួនឡើយ។
ពិភពលោក មិនត្រូវបិទភ្នែក ធ្វើមិនដឹងមិនឮ និងមើលរំលងនូវទង្វើឃោឃៅ អសីលធម៌ គ្មានការទទួលខុសត្រូវ ដែលរដ្ឋាភិបាលនិងយោធាថៃកំពុងធ្វើមកលើកម្ពុជា ដែលនឹងនាំឱ្យអន្តរាយ ដល់សហគមន៍ប្រជាជាតិសកល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×