Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំជ្រួច​អន្តរទ្វីប​មាន​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​តាំង​ពីមុនមក​

​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​កាំ​ជ្រូច​មួយ​ត្រូវ​បានដឹងថា ជា​ប្រភេទ​កាំជ្រួច​អន្តរទ្វីប​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន ។ មជ្ឈដ្ឋាន​យោធា​វាយតម្លៃថា រយៈពេល​ហោះហើរ​នៃ​កាំជ្រួច​នេះ​អាចមាន​ប្រវែង​រហូតដល់​ទៅ ១០ ពាន់​គីឡូម៉ែត្រ ។ មានន័យថា វា​អាច​បាញ់​ដល់​កោះ​ហា​វ៉ៃ​របស់​អាមេរិក ។​

Yonhap បាន​ដកស្រង់​ព័ត៌មាន​ពី​ក្រុមប្រឹក្សា​សេនាធិការ​កូរ៉េខាងត្បូង​ឲ្យ​ដឹងថា កាំ​ជ្រូច​នេះ​ត្រូវបាន​បាញ់​ចេញពី​ភាគ​ខាងជើង​រដ្ឋធានី​ព្យុងយ៉ាង នៅវេលា​ម៉ោង​ប្រមាណ ៣ និង​១៧ នាទី ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ។ កាំ​ជ្រ​នេះ​បាន​ធ្លាក់​នៅ​តំបន់ស​មុទ​ជាប់​ប្រទេស​ជប៉ុន ។​

​មន្ត្រី​ជប៉ុន​បាន​ប៉ាន់​ស្មានថា កាំជ្រួច​នេះ​បាន​ហោះហើរ​ប្រមាណ ៥០ នាទី មុនពេល​ធ្លាក់ចុះ​តំបន់​សេដ្ឋកិច្ច​ពិសេស (EEZ) របស់​ជប៉ុន ។ កាំ​ជ្រូច​នេះ​ក៏ត្រូវ​បាន​គេ​សន្និដ្ឋានថា វា​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ ៩៦០ គីឡូម៉ែត្រ និង​ក្នុង​រយៈកម្ពស់ ៤៥០០ គីឡូម៉ែត្រ ។ មានន័យថា នេះ​ជា​ករណី​បាញ់​បង្ហោះ​កាំជ្រួច បាន​រយៈកម្ពស់​ខ្ពស់បំផុត និង​រយៈពេល​ហោះហើរ​យូរ​បំផុត តាំងពីដើម​មករ​បស់​កូរ៉េខាងជើង ។​

​ទិន្នន័យ​ទាំងឡាយ​បង្ហាញថា វា​ជា​កាំជ្រួច​អន្តរទ្វីប (ICBM) ហើយ​អាចជា​ប្រភេទ​កាំ​ជ្រ​បាញ់​បាន​ឆ្ងាយ​បំផុត​តាំងពីដើម​មករ​បស់​កូរ៉េខាងជើង ។ បើតាម​ម​ឌ្ឍ​ដ្ឋា​ន​យោធា​កូ​រ៉​ខាងត្បូង ប្រសិនបើ​កាំជ្រួច​នេះ ហោះហើរ​តាមផ្លូវ​ស្តង់ដារ កាំជ្រួច​នេះ​អាច​ហោះហើរ​បាន​លើសពី ១០ ពាន់​គីឡូ​មែត្រ មានន័យថា វា​គ្រប់គ្រាន់​សម្រាប់​ទៅដល់​កោះ​ហា​វ៉ៃ ព្រមទាំង​កងកម្លាំង​យោធា​អាមេរិក​ទាំងឡាយ​នៅ​តំបន់​អាស៊ី​បា​ស៊ី​ហ្វិ​ក ។​

​សេត​វិមាន​ថ្លែងថា ប្រធាន​ធិបតី​អាមេរិក Donald Trump ត្រូវបាន​រាយការណ៍​តាំងពី​ពេលដែល​កាំជ្រួច​នេះ​ស្ថិតនៅលើ​ដែន​អា​កាស​ម្លេះ ៕​

×