កម្សួលធូលីផេះពីមាត់ភ្នំភ្លើង Agung នៅកោះ Bali -ឥណ្ឌូណេស៊ី បានឡើងខ្បស់ដល់ទៅប្រមាណ 4000m។ ផ្កាយរណបរបស់ NASA បានផ្តល់នូវរូបភាពជាបន្តបន្ទាប់ពីការវិវឌ្ឍន៍ថ្មីៗ និងគួរឲ្យ…ខ្លាចអំពីភ្នំភ្លើងនេះ។
តាមការចុះផ្សាយរបស់ The Guardian នោះ ស្របនឹងកម្សួលធូលីផេះឆ្ពោះទៅលំហរាប់ពាន់ម៉ែត្រ នៅមាត់ភ្នំភ្លើង Agung ចាប់ផ្តើមឃើញមានកម្អែរក្រហមៗហៀរចេញមក។
ក្រុមអ្នកជំនាញការភូកុព្ពសាស្ត្រព្រួយបារម្ភថា Agung នឹងផ្ទុះក្នុងអំឡុងពេលខ្លីខាងមុខ។ ប្រការនេះធ្វើឲ្យរដ្ឋការឥណ្ឌូណេស៊ី បានលើកកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត ហើយក៏បានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីសុវត្ថិភាពចម្ងាយពីភ្នំភ្លើងនេះ ១០km ។
រូបភាព 3D នៅកំពូលភ្នំភ្នើង Agung ថតថោយ Google Earth
ខណៈពេលស្របគ្នានោះដែរ ផ្កាយរណបរបស់ NASA ក៏បានបញ្ជូនមកផែនដីនូវរូបភាពថ្មីៗ។ ខាងក្រោមនេះជារូបភាពថតដោយ NASA ៖
ថ្ងៃទី 28/11
ថ្ងៃទី 29/11
ដោយ ៖ អាទិត្យ