Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សភៀសសឹកពីសង្គ្រាមព្រំដែនកម្ពុជា-ថៃ មកខេត្តកំពង់ចាមបានចូលរៀនពីកម្រិតបឋមដល់វិទ្យាល័យកើនដល់ជាង១០០០នាក់ទទួលការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត

ខេត្តកំពង់ចាម: ក្នុងរយៈពេលជាង០ថ្ងៃសង្គ្រាមព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីត្រូវបានភៀសខ្លួនតាមមធ្យោបាយម៉ូតូ គោយន្តកន្ត្រៃនិងរថយន្ត ដើម្បីភៀសខ្លួនមកកន្លែងឆ្ងាយដែលមានសុវត្ថិភាព។ដោយមើលឃើញកត្តាបែបនេះត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រមទាំងសហការីនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះជួបសួរសុខទុក្ខក្មួយៗសិស្សា​ននុសិស្សភៀសខ្លួន ដោយបានចូលសិក្សានៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ស្ថិតក្នុងស្រុកស្ទឹងត្រង់។

វត្តមានអញ្ជើញដល់របស់ឯកឧត្តម អភិបាលខេត្ត ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីក្មួយៗសិស្សានុសិស្សរាប់រយនាក់ ដោយបានបញ្ចេញជាសំឡេងហូរកញ្ជ្រាវ ទះដៃយ៉ាងកងរំពង ដែលបង្ហាញឲ្យឃើញពីក្តីរំភើប និងការដឹងគុណចំពោះសកម្មភាពការងារដ៏សកម្មរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ឲ្យទទួលបានការសិក្សាបន្តសម្រាប់កម្រិតថ្នាក់ទី១២គឺត្រូវប្រឹងរៀនសូត្រដើម្បីត្រៀមប្រលងពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភ ជាសម្ភារៈសិក្សាមួយចំនួនជូនដល់ក្មួយ សិស្សានុសិស្ស និងបានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង
ដែលបានឈរជើងរឹងមាំតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩​ ខែធ្នូ ឆ្នាំ២០២៥​ សិស្សភៀសសឹកកំពុងបន្តការសិក្សាតាមសាលារៀន​ ក្នុងខេត្តកំពង់ចាម​ ចំនួន​ ១.០៤៧​នាក់​ (ស្រី​ចំនួន៥៩៦នាក់) ក្នុងនោះ​
​ +សិស្សមត្តេយ្យ​សិក្សា​ ចំនួន​ ៧៨​នាក់ ស្រី​៤៨នាក់​
+សិស្ស​បឋមសិក្សា​ ចំនួន​ ៦៣៧នាក់​ ស្រី​៣៦២នាក់​

  • សិស្សមធ្យមសិក្សា​ ចំនួន​ ៣៣២នាក់​ ​​ស្រី​១៩២នាក់​។
    ចំពោះសិស្ស​ទាំង​អស់​ត្រូវបានឯកឧត្តម អភិបាលខេត្ត​ ​ផ្តល់សម្ភារៈសិក្សា​ជូន​ ក្នុងម្នាក់ៗ​ ទទួល​បាបានក្នុងម្នាក់ៗសៀវភៅ​ ៥ក្បាល​ បប៊ិក៥ដេីម​ និងកាតាប​ ១​
    ហើយឯកឧត្តមបានក្រើនរំលឹកឲ្យក្មួយៗត្រូវខិតខំរៀនសូត្រសម្រាប់ថ្ងៃអនាគតយើងសម្បូរទៅដោយធនធានមនុស្ស
    ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនមិនចាញ់ប្រទេសជិតខាង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
×