Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រយៈពេល​១៤​ថ្ងៃហើយ ដែលកងទ័ពថៃបានបើកការឈ្លានពានលើបូរណ​ភាព​​ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា និងបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច

ភ្នំពេញ ៖​ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា ផ្ទះរបស់ជនស៊ីវិលរបស់កម្ពុជាជាច្រើនខ្នង ​នៅក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរងការខូចខាតស្ទើរទាំងស្រុង ដោយសារការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកពីសំណាក់​ទាហានឈ្លានពានថៃ។

ឯកឧត្តមនេត្រ ភក្រ្តា បានថ្លែងថា គិតមកត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល​១៤​ថ្ងៃហើយ ដែលកងទ័ពថៃ បានបើកការឈ្លានពានលើបូរណ​ភាព​​ទឹកដី និងអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ យោធាថៃបានយកជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាមុខគោលដៅនៃការវាយកម្ទេច។ ផ្ទះប្រជាពលរដ្ឋ សាលារៀន ផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើនត្រូវបានយោធាថៃបំផ្លិចបំផ្លាញ។

មន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា យោធាថៃបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌ សិទ្ធិមនុស្ស និងការរំលោភបំពានលើច្បាប់អន្តរជាតិផ្សេងៗ។ ផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ សំណង់ស៊ីវិល សំណង់ឯកជនមិនមែនជាទិសដៅនៃការវាយប្រហារក្នុងសង្គ្រាមឡើយ។ យោធាថៃបានរំលោភបំពានទៅលើគោលការណ៍និងច្បាប់អន្តរជាតិទាំងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×