Sunday, December 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី សន្ទនាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃស្អែក

គូឡាឡាំពួ ៖ ប្រធានអាស៊ាន បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្ដីថៃ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ខណៈកិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ាន នឹងចាប់ផ្ដើមនៅថ្ងៃចន្ទស្អែកនេះ។

នៅក្នុងការបង្ហោះព័ត៌មានលើទំព័រ Facebook ផ្លូវការរបស់លោក អាន់វ៉ា អ៉ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ លោក អាន់វ៉ា អ៉ីប្រាហ៊ីម បាននិយាយថា លោកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ដើម្បីផ្លាស់ប្ដូរយោបល់ និងពិភាក្សាអំពីមធ្យោបាយល្អនានាសំដៅឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកំពុងកើនឡើង រវាងប្រទេសទាំង២។

លោក អាន់វ៉ា អ៉ីប្រាហ៊ីម បានឱ្យដឹងទៀតថា រូបលោកបានគូសបញ្ជាក់ឡើងវិញពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃត្រូវចូលរួមក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមកដើម្បីបិទបញ្ចប់ភាពតានតឹង និងថែរក្សា សន្តិភាព ព្រមទាំងស្ថិរភាពក្នុងតំបន់។

លោក អាន់វ៉ា បានថ្លែងថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះគឺជាឱកាស និងវេទិកាប្រកបដោយលក្ខណៈស្ថាបនាមួយដើម្បីអាចឱ្យប្រទេសទាំង២ ចរចាគ្នាដោយ បើកចំហ ដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×