Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនសង្ឃឹមថា កម្ពុជា និងថៃនឹងជួបគ្នាពាក់កណ្តាលផ្លូវ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពព្រំដែនឡើងវិញ

លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោក តេង ស៊ីជុន បេសកជនពិសេសក្រសួងការបរទេសទទួលបន្ទុកកិច្ចការអាស៊ី បានធ្វើដំណើរតាមផ្លូវការទូតមួយផ្សេងទៀតទៅកាន់ កម្ពុជា និង ថៃ ដើម្បីសម្របសម្រួលជម្លោះព្រំដែនថ្មីៗនេះ។

ចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន និងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍របស់ខ្លួនក្នុងការឃ្លាំមើលបទឈប់បាញ់។

ចិនមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌ និងផ្តល់វេទិកាសម្រាប់ការសន្ទនា និងការចរចារវាងភាគីទាំងពីរ។

គេសង្ឃឹមថា កម្ពុជា និងថៃនឹងជួបគ្នាពាក់កណ្តាលផ្លូវ ខិតខំស្តារទំនុកចិត្តគ្នាទៅវិញទៅមក និងកសាងសន្តិភាពព្រំដែនឡើងវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×