ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេស កំពុងធ្វើការ និងស្នាក់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅកើតឡើងពីសោកនាដកម្មនៃសង្គ្រាម និងទាមទារនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា។ អ្វីដែលពួកគាត់បាននឹងកំពុងធ្វេី គឺចង់បង្ហាញទៅកាន់ពិភពលោកថា ពួកគាត់ចង់ឱ្យសង្គ្រាមឆាប់ចប់ ហេីយនាំមកនូវសន្តិភាពមកវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី











