Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ។

មុខទំនិញសំខាន់ៗ ដែលត្រូវបានកែសម្រួលអត្រាពន្ធគយ និងអាករពិសេស មានជាអាទិ ៖

១. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់
២. បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម
៣. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា
៤. បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន
៥. បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង
៦. បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី ។

អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ តទៅ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×