រាជធានីភ្នំពេញ ៖ ថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការធ្វើ អត្តឃាតដោយមានការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គមក្នុងការផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងការធ្វើអត្តឃាត ក្រសួងសុខាភិបាលស្នើសុំកិច្ចសហការជាមួយក្រសួងព័ត៌មានក្នុងការរៀបចំវគ្គ បណ្តុះបណ្តាល ស្តីពីការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការធ្វើអត្តឃាតដោយមានការទទួលខុសត្រូវសម្រាប់អ្នក ប្រកបវិជ្ជាជីវៈសារព័ត៌មានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ៨:៣០នាទីព្រឹក នៅ សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ ដោយមានការគាំទ្រថវិកាពីអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងមាន សមាសភាពចូលរួមសរុបចំនួន ១៧០ នាក់ ក្នុងនោះអ្នកប្រកប វិជ្ជាជីវៈសារព័ត៌មានចំនួន ៧០ រូប ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានអត្តឃាតដោយមានការទទួលខុសត្រូវសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី








