Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តខិតខំកៀងគរសប្បុរសជនដើម្បីសាងសង់លំនៅដ្ឋានជូនបងប្អូនអតីតយុទ្ធជន

ខេត្តកំពង់ចាម: “សម្រាប់គោលការណ៍របស់រដ្ឋបាលខេត្តគឺធ្វើយ៉ាងណាត្រូវតែគៀងគរខ្ជិលណាសប្បុរសជនដើម្បីបានថវិការមកសម្រាប់ជួយសាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជនឲ្យបានស្នាក់នៅសមរម្យនឹងគេ។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសប្រជុំការងារសមាគមអតីតយុទ្ធជននិងនិពន្ធជនកម្ពុជាខេត្តដោយធ្វើឡើងនៅទីស្នាក់ការអតីតយុទ្ធជននិងនិវត្តន៍ជនកម្ពុជាខេត្តក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាមនាព្រឹកថ្ងៃទី២៤ធ្នូឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្តបានឲ្យដឹងថា: ចំពោះសមាគមអតីតយុទ្ធជននិងនិវត្តន៍យុវជនជាមន្ត្រីរាជការស៊ីវិលសរុប៨២៤៥នាក់
ក្នុងនោះអតីតយុទ្ធជនមានចំនួន៤០៣៦ នាក់ ចូលជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាចំនួន ៣២៥០នាក់ អតីតយុទ្ធជនមិនគ្រប់លក្ខន្តកៈចូលសមាជិកចំនួន៧៨៧នាក់ អតីតយុទ្ធជនមានបានប័ណ្ណប.ស.សចំនួន៣២១៣នាក់។អ្វីដែលគួរចាប់អារម្មណ៍គឺគណៈកម្មការសមាគមអតីតយុទ្ធជននិងនិវត្តន៍ជនមានការវាយតម្លៃដោយម៉ត់ចត់ទើបកំណត់ផ្ដល់ប័ណ្ណក្រីក្រជួន។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងដែរថា ពីមុនមករូបលោកជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនដោយមានតួនាទីមួយគឺធ្វើយ៉ាងណាត្រូវតែចលនាសប្បុរសជនពិគ្រោះទិសទី ដើម្បីបានថវិកាបោកសម្រាប់ជួយសាងសង់ផ្ទះជូនដល់បងប្អូនអតីតយុទ្ធជនធ្វើយ៉ាងណាឲ្យពួកគាត់បានរស់នៅសមរម្យនឹងគេ។
ជាគោលការណ៍របស់ថ្នាក់លើគឺបានជួយសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនចំនួន២១ខ្នងក្នុងនោះរដ្ឋបាលខេត្តបានជួយឧបត្ថម្ភមួយខ្នងផងដែរ ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×