Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ពប្រទេសលីប៊ីស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀត នៅប្រទេសតួកគី

បរទេស ៖ មេបញ្ជាការកងទ័ពលីប៊ីលោក Mohammed Ali Ahmed Haddad ត្រូវបានរាយការណ៍ថា បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះរួមជាមួយមន្ត្រីយោធាជាន់ខ្ពស់ចំនួន៤នាក់ទៀត នៅប្រទេសតួកគី ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃអង្គារទី២៣ខែធ្នូឆ្នាំ២០២៥នៅទីក្រុង អង់ការ៉ា ខណៈមូលហេតុនៃការធ្លាក់មិនទាន់ត្រូវបានគេដឹងទេ។នេះបើតាមប្រភពពីThe Libya Update។

លោក Haddad និងមន្ត្រីផ្សេងទៀត បានជិះយន្តហោះឯកជន Falcon 50 វិលត្រឡប់ទៅប្រទេសលីប៊ីវិញនាវេលាម៉ោង៨:១០នាទីយប់ ប៉ុន្តែ៤២នាទីក្រោយមក យន្តហោះក៏សុំចុះចតបន្ទាន់ រួចក៏បាត់ការទាក់ទងតែម្តង។

គួរឲ្យដឹងថា លោក Haddad និងមន្ត្រីយោធារបស់គាត់ បានធ្វើដំណើរទៅតួកគី សម្រាប់កិច្ចពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការយោធានិងសន្តិសុខ រវាងប្រទេសទាំងពីរ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×