ខេត្តកំពង់ចាម: នៅក្នុងស្មារតីមហាសាមគ្គីភាពពីសំណាក់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយរួមទាំងព្រះសង្ឃប្រមាណជាង១០០០អង្គ/នាក់ បានជួបជុំធ្វើពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយធ្វើឡើងនៅក្នុងបរិវេណវត្តបឹងស្នាយ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដោយធ្វើឡើងនាម៉ោង៦ល្ងាចដល់ម៉ោង៨យប់ថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៥។នាឱកាសនោះគេក៏បានឃើញវត្តមានឯកឧត្តមខ្លូត
ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តរួមទាំងថ្នាក់ដឹកនាំអង្គភាពជុំវិញខេត្តបានអញ្ជើញចូលរួម
ក្នុងគោលបំណងដើម្បីបង្ហាញទៅកាន់ពិភពលោកថាកម្ពុជាត្រូវការសន្តិភាព។
ព្រះធម្មសាលវង្ស សា វីរ: ជាព្រះគ្រូបដ្ឋនវង្សាចារ្យ ព្រះអនុគណក្រុងកំពង់ចាម និងជាព្រះគ្រូចៅអធិការវត្តខេមវ័ន(បឹងស្នាយ) មានថេរដីការឱ្យដឹងថា: ពិធីនេះធ្វើឡើងតាមបែបព្រះពុទ្ធសាសនាហើយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។
ទាំងព្រះសង្ឃនិងពុទ្ធបរិស័ទបាននាំគ្នាបួងសួងធ្វើពិធីនេះដើម្បីផ្សាយមេត្តាធម៌ក្នុងគោលបំណងបញ្ចប់បញ្ហាដោយសន្តិវិធីគឺយកគោលនាគារសណ្ដោសប្រោសប្រណីនិងការដោះស្រាយសន្ទនាគ្នានៅមេត្តាចិត្តបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។
ព្រះចៅអធិការវត្តបឹងស្នាយបានបន្តឲ្យដឹងទៀតថា ពិធីនេះគឺធ្វើឡើងពីសំណាក់បងប្អូននៅសមរភូមិក្រោយដើម្បីលើកកម្លាំងចិត្តដល់វីរៈកងទ័ពនៅជួរមុខដោយក្នុងចិត្តផ្សាយដល់ទីណាគឺភាពត្រជាក់ត្រជុំទៅដល់ទីនោះ ប្រយោជន៍ ដើម្បីឱ្យពួកគាត់មានបញ្ញាផ្លូវចិត្តក្នុងការដោះស្រាយនិងប្រើជំនាញជីវៈរបស់ខ្លួនទៅតាមពិធីសាស្រ្តរៀងៗខ្លួន។ជាងនេះទៅទៀតយើងចង់បានសេចក្តីល្អរបស់យើងទៅហ៊ុគ្រងពួកគាត់ទាំងអស់មិនថានរណាទេឱ្យតែអ្នកដែលនៅក្នុងជម្លោះរួចផុតទុកវិបត្តិឬមហន្តរាយផ្សេងៗ។
ព្រះចៅអធិការវត្តបឹងស្នាយបញ្ជាក់ថាគោលបំណងការបងសួងនេះដើម្បីបង្ហាញទៅកាន់ប្រជាពលរដ្ឋទាំងមូលនិយាយរួមគឺកម្ពុជាត្រូវការសុខសន្តិភាពគឺមិនមានបំណងឃ្លានពានប្រទេសណាមួយទេ គឺចង់រស់នៅបានដោយសុខសាន្តក្នុងអធិបតេយ្យភាពរបស់ខ្លួនការកសាងប្រទេសឲ្យមានការរីកចម្រើននិងដើម្បីបង្ហាញឲ្យអន្តរជាតិបានឃើញថាយើងត្រូវការសន្តិភាព។ កម្ពុជាស្អប់ខ្ពើមសង្គ្រាម ដែលមានប្រជាពលរដ្ឋសរុបប្រមាណជាង១៧លាននាក់មិនមានបំណងធ្វើសង្គ្រាមណាមួយទេគឺដើម្បីការពារនៅអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។ជាចុងក្រោយគឺកម្ពុជាចង់បង្ហាញឲ្យពិភពលោកទាំងមូលបានមើលឃើញកម្ពុជាស្រឡាញ់សន្តិភាពត្រូវចេះសន្តោសគ្នាទៅវិញទៅមកហើយការរស់នៅលើលោកនេះគ្មាននរណាម្នាក់ដែលមានជីវិតអមតៈនោះទេ។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី























