Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាជឿជាក់ថាការដោះលែងទាហានកម្ពុជាទាំង១៨រូបនឹងចូលរួមចំណែកក្នុងការកសាងទំនុកចិត្តនិងឆ្ពោះទៅរកការស្តារទំនាក់ទំនងនិងសន្តិភាពឡើងវិញ

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថាកម្ពុជាជឿជាក់ថាការដោះលែងទាហានកម្ពុជាទាំង១៨រូបដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តនិងការជឿជាក់គ្នាទៅវិញទៅមកដោយបង្កើតបរិយាកាសឆ្ពោះទៅរកការស្តារទំនាក់ទំនងជាប្រក្រតីនិងសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ។

សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា ការដោះលែងទាហានទាំង១៨ រូបនេះ ត្រូវបានធ្វើឡើងស្របតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)លើកទី៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងលទ្ធផលនៃកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះស្ម័គ្រចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមចំពោះការសម្របសម្រួលដែលធានាបាននូវការវិលត្រឡប់ប្រកបដោយជោគជ័យនាពេលនេះ។ ប្រជាជនកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីគ្រប់ទិសទីសម្រាប់ការដោះលែងនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×