Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជននិងសប្បុរសជននៅតែបន្តនាំយកមកថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពហើយក្ដី។

ជាក់ស្តែងនៅថ្ងៃទី០២ មករា២០២៦នេះ រដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ព្រមទាំង មន្ទីរ អង្គភាព ស្ថាប័នរដ្ឋ និងសប្បុរសជនមួយចំនួនទៀត បានបន្តនាំយកគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន មកប្រគល់ជូនរដ្ឋាបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិង ជនភៀសសឹក។

ការប្រគល់ ទទួលបានធ្វើឡើងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ក្រោមវត្តមានតំណាងឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ គឺ
ឯកឧត្ដម ហួត ហៃ, ឯកឧត្ដមហ៊ុន សុរិទ្ធី, ឯកឧត្ដម ឯក ឃុនដឿន, ឯកឧត្ដមឆាយ វីរៈ,លោកជំទាវ តិមា វិច្ឆិកាល រួមជាមួយប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទារាជធានីភ្នំពេញ ព្រមទាំងមន្ទីរមួយចំនួននិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។
ឯកឧត្ដមហួត ហៃ អភិបាលរង ក្នុងនាម ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ វីរកងនគរបាលជួរមុខនិងជនភៀសសឹក។ ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។
សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×