Monday, January 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរក្រុងព្រះសីហនុ នឹងបញ្ឈប់អ្នកលក់ដូរតាមឆ្នេរសាធារណៈដែលដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារៈផ្សេងៗទុកចោលនៅលើឆ្នេរ ធ្វើឲ្យប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ និងភ្ញៀវទេសចរណ៍មិនឲ្យលក់ដូរនៅទីតាំងនោះឡើយ

ក្រុងព្រះសីហនុ ៖ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃ៣មករា២០២៦នេះថា អ្នកលក់ដូរតាមឆ្នេរសាធារណៈដែលដាក់តុ កៅអី កន្ទេល អង្រឹង ឬសម្ភារៈផ្សេងៗទុកចោលនៅលើឆ្នេរ ធ្វើឲ្យប៉ះពាល់ដល់ភាពជាសាធារណៈនៃឆ្នេរ និងភ្ញៀវទេសចរណ៍ អាជ្ញាធរក្រុងនឹងបញ្ឈប់មិនឲ្យលក់ដូរនៅទីតាំងនោះបន្តទៀតឡើយ។

លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា បងប្អូនអ្នកទេសចរណ៍ដែលឃើញបញ្ហានេះនៅចំណុចណា បងប្អូនអាចធ្វើការណែនាំឲ្យអ្នកលក់ដូរនោះយកចេញនូវ តុ កៅអី កន្ទេល អង្រឹង ដែលទុកចោល(បែបចាប់យកទីតាំង) ដើម្បីឲ្យបងប្អូនអាចប្រើប្រាស់ទីតាំងនោះបានជាសាធារណៈ។ ក្នុងករណីមានការរារាំង ឬទារថ្លៃឈ្នួលទីតាំង សូមទំនាក់ទំនងលេខទូរស័ព្ទ 066 877 877, 016 576 373៕រក្សាសិទ្ធដោយ៖សុទ្ធលី

×