Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ដាក់វិន័យចៅក្រម ៥រូប ដែលមានតំណែងជា អនុប្រធានសាលាឧទ្ធរណ៍ និងប្រធានសាលាដំបូងដោយបន្ថយថ្នាក់ និងបន្ថយឋានន្តរស័ក្តិ

ភ្នំពេញ ៖ ចៅក្រម នៃក្របខ័ណ្ឌចៅក្រម ចំនួន៥រូប ដែលមានតំណែងជា អនុប្រធានសាលាឧទ្ធរណ៍ និងប្រធានសាលាដំបូងផង ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដាក់វិន័យ ក្រោមរូបភាពបន្ថយមួយថ្នាក់ និងបន្ថយឋានន្តរស័ក្ដិ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៥/១៥១២ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មានទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ចៅក្រមដែលត្រូវបានដាក់ពិន័យទាំង៥នាក់រួមមាន៖

១-ឯកឧត្តម ឃុន លាងម៉េង ឧត្តមចៅក្រម ថ្នាក់លេខ៥ មកជា ថ្នាក់លេខ៦

២-លោក ភូ ពៅស៊ុន ឧត្តមចៅក្រម ថ្នាក់លេខ៥ មកជា ថ្នាក់លេខ៦

៣-លោកស្រី យិច ឈាណាវី ឧត្តមចៅក្រម ថ្នាក់លេខ៦ មកជា វរៈចៅក្រម ថ្នាក់លេខ១

៤-ឯកឧត្តម ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រម ថ្នាក់លេខ២ មកជា ថ្នាក់លេខ៣

៥-លោកស្រី ទិត ដាលីន វរៈចៅក្រម ថ្នាក់លេខ៤ មកជា អនុចៅក្រម ថ្នាក់លេខ១ ។

ការដាក់វិន័យចំពោះមន្ត្រីតុលាការទាំងនេះ បង្ហាញពី ឆន្ទៈរឹងមាំរបស់រដ្ឋក្នុងការពង្រឹងនីតិរដ្ឋ ការគោរពច្បាប់ និង ការទទួលខុសត្រូវវិជ្ជាជីវៈ ក្នុងប្រព័ន្ធយុត្តិធម៌។ វាជាសារសំខាន់មួយថា មិនមានបុគ្គលណាមួយស្ថិតនៅលើសច្បាប់ឡើយ ហើយមន្ត្រីតុលាការគ្រប់រូបត្រូវអនុវត្តភារកិច្ចដោយសុចរិតភាព ឯករាជ្យភាព និងតម្លាភាព ៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×