Wednesday, January 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងបរទេសកម្ពុជា ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋស៊ែបី ដែលបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់មនុស្សធម៌ចំនួន ៥០ម៉ឺនដុល្លារ ដល់កម្ពុជា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា សាធារណរដ្ឋស៊ែប៊ី បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ជំនួយមនុស្សធម៌សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។

យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព និងក្តីមេត្តាពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋស៊ែប៊ី ក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី សាធារណរដ្ឋស៊ែប៊ី ចំពោះប្រជាជនកម្ពុជា។ ការផ្ដល់ជំនួយនេះក៏គូសបញ្ជាក់បន្ថែមទៀតនូវចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី ដែលបានផ្សាភ្ជាប់ប្រទេសយើងទាំងពីរអស់រយៈពេលជិតប្រាំពីរទសវត្សរ៍មកហើយ។

ដូចនេះ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សារៈសំខាន់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏យូរអង្វែង និងស្និទ្ធស្នាលជាមួយសាធារណរដ្ឋស៊ែប៊ី និងបានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីស៊ែប៊ី ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យដើម្បីជាប្រយោជន៍រួម និងវិបុលភាព របស់ប្រជាជនទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×