ប្រទេសចិន ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី៥ខែមករាឆ្នាំ២០២៦ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ” ប្រទេសចិនមានការលើកទឹកចិត្តចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការវិលត្រឡប់ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាចំនួន ១៨ នាក់ទៅកាន់ប្រទេសរបស់ពួកគេវិញ”។
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន , ” យើងសង្ឃឹមថា កម្ពុជា និងថៃនឹងបន្តសម្លឹងមើលទៅមុខ បង្កើនការសន្ទនា និងការទំនាក់ទំនង រួមគ្នាធានាបទឈប់បាញ់ពេញលេញ និងយូរអង្វែង និងកសាងទំនុកចិត្តឡើងវិញបន្តិចម្តងៗ និងកែលម្អទំនាក់ទំនង”។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បន្ថែមទៀតថា នេះបម្រើផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់ប្រជាជនកម្ពុជា និងថៃ ហើយវាក៏ជាអ្វីដែលសហគមន៍អន្តរជាតិសង្ឃឹមថានឹងឃើញផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



