ភ្នំពេញ ៖ បុរសម្នាក់បានប្រើប្រាស់កាំភ្លើងខ្លី K59បាញ់បោះសេរីជាច្រើនគ្រាប់ បណ្ដោលអោយ មនុស្សត្រូវរបួសម្នាក់ ហើយជនដៃដល់ត្រូវបានចាប់ខ្លួននៅមជ្ឈមណ្ឌលរ៉ុក ទាំងព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អ្នកយកព័ត៌មានម្នាក់បានឲ្យដឹងថា ក្រោយពីលឺសូរថាមានករណីផ្ទុះអាវុធក្នុងមជ្ឍមណ្ឌលរ៉ុក ក៏បានចុះទៅយកព័ត៌មានពេលទៅដល់បានផ្តិតយករូបកងកម្លាំងចំរុះ ទៅពិនិត្យកន្លែងកើតហេតុក្រោយមកក៏មានបុរសម្នាក់បានដើរចេញមកបានអាះអាងថា ខ្លួនមានមុខងារធំជាងប៉េអឹមខណ្ឌទៀត បានយកទូរស័ព្ទម៉ាកអាយហ្វូន៥ ពណ៌ទឹកប្រាក់បោកចោល ដើម្បីបំផ្លាញវត្ថុតាង។ ក្រោយមកក៏បាននាំគាត់ទៅអង្គុយខាងក្នុងមជ្ឃមណ្ឌលរ៉ុក ដើម្បីឲ្យចាំយកទូរស័ព្ទថ្មីវិញ។
ករណីផ្ទុះអាវុធនេះ មិនទាន់ដឹងថាជាករណីគំនុំ ឬករណីទំនាស់គ្នានោះទេ។ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីបាញ់ បោះជាច្រើនគ្រាប់នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់កងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ។ ជនសង្ស័យបាន ប្រើប្រាស់កាំភ្លើង K59៕ ដោយ៖កូឡាប