ភ្នំពេញ៖ មានជនភៀសសឹក ១៦ ៧៥៦នាក់ បន្ថែមទៀត បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ មកដល់ពេលនេះ មានជនភៀសសឹកសរុបប្រមាណ៤សែន៦ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ ក្នុងចំណោមជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់។ មានជនភៀសសឹកចំនួន ១៨៦ ៧៦០នាក់ បន្តស្នាក់នៅជំរំ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃនាថ្ងៃទី៧ខែមករាឆ្នាំ២០២៦នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






