Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ខេត្តព្រះវិហារ មានសាលារៀន៦១ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព១៤ នៅបន្តបិទផ្អាក ខណៈសាលារៀន១២ មន្ទីរពេទ្យ/មណ្ឌលសុខភាព១២ និងស្ថាប័នផ្តល់សេវាសាធារណៈ នៅថ្នាក់ស្រុក១ និងឃុំ-សង្កាត់៦ បានបើកដំណើរការឡើងវិញ។

គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តបិទផ្អាក ។
គិតពីម៉ោង៦ព្រឹក ថ្ងៃទី៦ ដល់ម៉ោង៦ព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦នេះ ខេត្តឧត្តរមានជ័យ មាន​សាលារៀន​១៧៦​ ​មន្ទីរពេទ្យ/មណ្ឌលសុខភាព៣៣ រដ្ឋបាលខេត្ត១ មន្ទីរអង្គភាពជុំវិញខេត្ត៣៣ រដ្ឋបាលស្រុក៥ អង្គភាពកងកម្លាំងមានសមត្ថកិច្ចថ្នាក់ក្រុង ស្រុក​១០ ​រដ្ឋបាលឃុំសង្កាត់២៣ និងប៉ុស្តិ៍នគរបាលរដ្ឋបាល​២៣ បានបើកដំណើរការឡើងវិញ​ ខណៈសាលារៀន៨៤ មន្ទីរពេទ្យ/មណ្ឌលសុខភាព៨​ រដ្ឋបាលនៅថ្នាក់ ឃុំ-សង្កាត់១ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១ បន្តបិទផ្អាក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×