Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា លោកស្រីភារធារី Bridgette L. Walker សូមចូលរួមអបអរសាទរចំពោះ លោក Changyong Kim ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកបានថ្វាយសារតាំងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។

លោកស្រីភារធារី Walker មានសេចក្តីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ជាផ្លូវការចំពោះលោកឯកអគ្គរដ្ឋទូតដែលទើបតែងតាំងថ្មី នៅស្ថានទូតសហរដ្ឋអាមេរិក។ ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ កំពុងសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីរយៈពេលវែងចំពោះជម្លោះព្រំដែន និងការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ដើម្បីរួមចំណែកដល់សន្តិសុខក្នុងតំបន់ និងវិបុលភាពទៅវិញទៅមក។ យើងទន្ទឹងរង់ចាំបន្តកិច្ចសហប្រតិបត្តិការរវាងស្ថានបេសកកម្មទាំងពីររបស់យើង នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×