Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវអភិបាលខេត្តកោះកុង អំពាវនាវឱ្យបងប្អូនប្រជានេសាទ ប្រកបរបរនេសាទនៅតំបន់ជិតៗនៃដែនសមុទ្ររបស់កម្ពុជា ដោយចៀសវាងចូលជ្រៅ ដែលអាចឱ្យភាគីថៃចោទថាចូលដែនគ្រប់គ្រងរបស់ថៃ

កោះកុង៖ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយប្រជានេសាទ នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង នាថ្ងៃពុធ ៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦។

លោកជំទាវ ឈី វ៉ា បានអំពាវនាវ ឱ្យបងប្អូនប្រជានេសាទ ប្រកបរបរនេសាទនៅតំបន់ជិតៗនៃដែនសមុទ្ររបស់ប្រទេសកម្ពុជា ដោយចៀសវាងចូលជ្រៅ ដែលអាចឱ្យភាគីថៃចោទថាចូលដែនគ្រប់គ្រងរបស់ថៃ។

លោកជំទាវ ឈី វ៉ា បានមានប្រសាសន៍ថា បងប្អូនបានស្តាប់នូវគោលការណ៍ពាក់ព័ន្ធនានាជាមួយការចុះបញ្ជីទូកនេសាទ, ការសុំច្បាប់ធ្វើនេសាទ និងការធ្វើចរាចរណ៍ផ្លូវទឹក។ ទាំងអស់នេះ ជាគោលការណ៍ដែលច្បាប់កំណត់។ នាងខ្ញុំសូម អំពាវនាវបងប្អូនប្រជានេសាទទាំងអស់ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍កំណត់របស់ច្បាប់។

លោកជំទាវ បានអំពាវនាវបងប្អូនយើង សូមធ្វើនេសាទ នៅតំបន់ជិតៗក្នុងដែនសមុទ្រយើង ចៀសវាងចូលជ្រៅ ដែលអាចឱ្យភាគីថៃចោទប្រកាន់ថាចូលដែនគ្រប់គ្រងរបស់គេ។ ក្នុងស្ថានភាពបែបនេះ សូមបងប្អូនចូលរួមទាំងអស់គ្នា កុំធ្វើអ្វីដែលបង្កឱ្យគេចោទប្រកាន់យើងបាន។

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ព័ត៌មានដល់ក្រុមគ្រួសារប្រជានេសាទទាំងបួនរូប ដែលត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កន្លងមក។

គូសបញ្ជាក់ថា កងទ័ពជើងទឹកថៃ នៅម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ១គ្រឿង   ដែលមានពលរដ្ឋខ្មែរចំនួន៤នាក់ កំពុងនេសាទ​នៅក្បែរនឹងឆ្នេរកោះយ៉ នៅលើផ្ទៃព្រំដែនសមុទ្រកម្ពុជា-ថៃ ដែលមិនទាន់ថមថយកម្ដៅជម្លោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×