ភ្នំពេញ ៖ អង្គការMISHA និងអង្គការ CAMSAFE រួមគ្នាជំរុញវិធីសាស្រ្តបង្ការ លើកកម្ពស់សុវត្ថិភាព សុខភាព និងការអប់រំតាមសហគមន៍ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
លោក គង់សុវណ្ណ ស្ថាបនិកអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា CAMSAFE បានលើកឡើងថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ MiSHAតំណាងអង្គការខេមសេហ្វក៏បានបញ្ជាក់ឡើងវិញ នូវចក្ខុវិស័យរបស់ខ្លួន ក្នុងការរួមចំណែកដល់សង្គមផ្ដោតសំខាន់លើសុវត្ថិភាពសុខភាពល្អប្រសើរ និងភាពធន់ជាងមុន ការលើកកម្ពស់គោលការណ៍បង្ការផ្អែកលើ ភស្តុតាងវិភាគនិងដំណោះស្រាយសុវត្ថិភាពប្រកបដោយនិរន្តរភាព នៅកម្ពុជា និងទូទាំងតំបន់។ លោក បន្តថា ក្នុងជំនួប រវាង អង្គការខេមសេហ្វ អ្នកពាក់ព័ន្ធមន្រ្តី និងថ្នាក់ដឹកនាំ ដៃគូថ្នាក់ជាតិសំខាន់ៗ បានបង្ហាញអំពីភាពស្របគ្នា រវាងសង្គមស៊ីវិល និងអាទិភាពរបស់រដ្ឋាភិបាល ក្នុងការបង្កើនសុវត្ថិភាព និងសុខភាព ដល់ប្រជាជនកម្ពុជា ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០២១-២០៣០ របស់អង្គការសហប្រជាជាតិ។
គួររំលឹកថា៖គណកម្មការផ្ដល់ពានរង្វាន់ MiSHA បានសម្រេចជ្រើសតាំងអង្គការខេមសេហ្វជាជ័យលាភីពានរង្វាន់ឆ្នើម អាស៊ីឆ្នាំ២០២៥ ប្រគល់ពានរង្វាន់ នឹងប្រព្រឹត្តទៅនាដើមឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ លទ្ធផល នៃការជ្រើសរើសនេះ បានបញ្ជាក់ច្បាស់ពីតួនាទីសំខាន់របស់ អង្គការខេមសេហ្វ ក្នុងការជំរុញការអនុវត្ត កិច្ចការពារសុវត្ថិភាព និងសុខភាពនៅកម្រិតតំបន់ និងឆ្លុះបញ្ចាំងពីការជឿទុកចិត្ត ដែលបានខិតខំប្រឹងប្រែង និងរួមចំណែកស្វែងរកមតិគាំទ្រ របស់ខេមសេហ្វនាពេលកន្លងមក។នៅក្នុងកិច្ចពិភាក្សា អង្គការខេមសេហ្វ បានបង្ហាញជំហរប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយMiSHAស្ថាប័នអន្តរជាតិ ជាតិ វិស័យឯកជន និងដៃគូក្នុងតំបន់ ដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្រសុវត្ថិភាពរួមការការពារ និងជំរុញ ប្រជាជនគ្រប់រូបឱ្យទទួលបាននូវ សុខុមាលភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។សម្រាប់ ដើមឆ្នាំ២០២៦នេះ អង្គការខេមសេហ្វក៏ត្រូវបានជ្រើសតាំងឱ្យក្លាយជាសមាជិក របស់គណៈកម្មាធិការវាយតម្លៃអាស៊ី តំណាងឱ្យប្រទេសកម្ពុជាក្នុងការពិនិត្យជ្រើសរើស និងវាយតម្លៃបុគ្គល ស្ថាប័ន ឧស្សាហកម្ម និង/ឬ សហគ្រាសឆ្នើម ដែលបង្ហាញពីឧត្តមភាព និងភាពជាអ្នកដឹកនាំក្នុងការលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពក្នុងតំបន់៕រក្សាសិទ្ធដោយ៖សុទ្ធលី




