Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអ៊ុច បូរិទ្ធ÷ យើងត្រូវតែប្រែក្លាយការឈឺចាប់ឱ្យមានសាមគ្គីភាពរឹងមាំខ្លាំងឡើង ដើម្បីទប់ទល់ការឈ្លានពានរបស់ទ័ពសៀម ការពារបូរណភាពទឹកដីមិនឲ្យបាត់បង់

ខេត្តកំពង់ចាម: “យើងត្រូវប្រែក្លាយការឈឺចាប់ពង្រឹងសាមគ្គីផ្ទៃក្នុងឱ្យកាន់តែរឹងមាំបន្ថែមទៀតដើម្បីទប់ទល់នឹងការឈ្លានពានរបស់ទ័ពសៀម។”នេះជាប្រសាសន៍ពីសំណាក់ឯកឧត្តមអ៊ុច
បូរិទ្ធ អនុប្រធានទី១ព្រឹទ្ធសភាតំណាងសម្ដេចតេជោ មានប្រសាសន៍នៅក្នុងធីសំណេះសំណាលសួរសុខទុក្ខហ្នឹងចែកអំណោយសម្ដេចតេជោ ប្រធានព្រឹទ្ធសភានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី-ហ៊ុន សែននិងសម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីនិងលោកជំទាវពេជ
ចន្ទមុន្នី ជូនដល់ពលរដ្ឋភៀសសឹកគ្រួសារកងទ័ព ស្ត្រីមានផ្ទៃពោះនិងសិស្សានុសិស្សភៀសសឹក៦៤៧នាក់ដោយធ្វើឡើងនៅទីលានមុខសាលាស្រុកស្រីសន្ធរ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ។ ជាមួយនោះក៏មានវត្តមានឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលជាច្រើននាក់ផងដែរ។

ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភាមានប្រសាសន៍លើកឡើងថា: ដោយសារតែសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពសៀម បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋដែលមានខេត្តនៅជាប់តាមព្រំដែន បាននាំគ្នាចាកចោលផ្ទះសម្បែង មករកកន្លែងសុវត្ថិភាពនៅក្នុងស្រុកស្រីសន្ធរ ដែលមានចំនួនរហូតដល់៧០០គ្រួសារឯណោះ។ ជាមួយនោះអាជ្ញាធរមូលដ្ឋានក៏ដូចជារដ្ឋបាលខេត្តបានយកចិត្តទុកដាក់ដោះស្រាយជូនដល់បងប្អូនជាបន្តបន្ទាប់តាមរយៈការផ្ដល់ស្បៀង ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមអ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា មានប្រសាសន៍រំលឹកថាតាមពិតទៅសៀមនេះមានប្រវត្តិចេញពីសហគមន៍តៃ ដែលមានទីតាំងនៅភាគខាងជើងប្រទេសចិនដោយសារតែខូចពេក ត្រូវបានគេវាយហើយរត់មករស់នៅប្រទេសកម្ពុជាក្នុងសតវត្សទី៣ទី៤ទី៥ គ្រានោះកម្ពុជាជាអាណាចក្រមួយដែលមានទៅដីធំទូលាយហើយឃើញបែបនេះអាណិតឱ្យគេនៅលុះពេលយូរៗទៅវាបែកគំនិតបែរជាលួចលេបយកទឹកដីកម្ពុជាយើងជាជំហានៗ មិនបានផ្ដល់ភាពសុខសាន្តដល់យើងឡើយ។ មួយទៀតគ្រាដែលកម្ពុជានៅក្រោមអាណានិគមនិយមបារាំងកាលនោះគឺមានផែនទីទទួលស្គាល់ជាលក្ខណៈអន្តរជាតិរវាងកម្ពុជា-សៀមក្នុងអំឡុងឆ្នាំ១៩០៤ -១៩០៧ គឺមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ហើយមកដល់សព្វថ្ងៃសៀមបានគូសផែនទីជាឯកតោភាគីដោយសម្លឹងមើលឃើញប្រាសាទព្រះវិហារ ប្រាសាទតាក្របីរួមទាំងប្រាសាទមួយចំនួនទៀតនៅជាប់តាមបន្ទាត់ព្រំដែន ដោយគេអះអាងថាជារបស់ខ្លួន។ក្រោយពីសង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមដែលសព្វថ្ងៃបានកាន់កាប់ផ្មែកខ្លះ ការរាយបន្លាលួសជាដើមមកលើដែនដីរបស់កម្ពុជាយ៉ាងណាក៏ដោយ តាមរយៈការដឹកនាំដោយឈ្លាសវៃរបស់សម្ដេចតេជោនិងសម្ដេចបវរធិបតីគឺបានខិតខំគ្រប់បែបយ៉ាងដោយប្រើប្រាស់ចុងប៊ិចជាអាវុធសម្រាប់ប្ដឹងទៅអន្តរជាតិធ្វើយ៉ាងណាតស៊ូអត់ទ្រាំ ដើម្បីទាមទារយកមកវិញដោយមិនឲ្យបាត់បង់នោះឡើយ។ចំពោះសង្គ្រាមឈ្លានពានកន្លងមកនេះគឺដោយសារតែពួកក្រុមជ្រុលនិយមសៀមរុញច្រានប្រទេសឲ្យធ្លាក់ក្នុងភ្លើងសង្គ្រាម ។ជាមួយនោះយើងជាប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈត្រូវប្រែឆ្លើយការឈឺចាប់ពង្រឹងសាមគ្គីភាពឱ្យកាន់តែរឹងមាំបន្ថែមទៀតគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយោជន៍ទប់ទល់នឹងការឈ្លានពានរបស់សៀម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×