រាជធានីភ្នំពេញ÷ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង ១៦:៥០នាទី លោក ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពី លោក វរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និង លោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខ M1 ផ្លូវលេខ ០១ ភូមិក្រាំងទ្រា ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនិងករណី: (លួចកាច់កម៉ូតូ) ចំនួន០៤គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1Y-0116 ; ម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1T-5727 ; ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ១1LW-5727 និង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1V-4442 កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួល ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ ០៣នាក់ រួមមាន ÷១/. ឈ្មោះ សឿម សុភ័ក្រ្ត ភេទប្រុស អាយុ ៣៦ឆ្នាំ ; ២/. ឈ្មោះ សំ ពេញបូរមី ភេទស្រី អាយុ ២៦ឆ្នាំ ; ៣/. អុឹម សុភារ៉ា ភេទស្រី អាយុ៣៦ ឆ្នាំ ។
ដោយឡែកសម្ភារៈ ដែលសមត្ថកិច្ចដកហូតបានរួមមាន ÷
១/- ម៉ូតូចំនួន ០២គ្រឿង ម៉ាក សង់សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1Y-0116 (មិនប្រក្រតី) និង ម៉ាក Honda ឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-0661 (មិនប្រក្រតី)។
២/- ដែកសំប៉ែតមុខស្រួច ចំនួន ០២ដើម ។
៣/- សោរទីបលេខ ០៨ ចំនួន ០៤ដើម ។
៤/- ស្លាកលេខម៉ូតូចំនួន ០៣សន្លឹក (ភ្នំពេញ1AM-7429 ; ភ្នំពេញ1HF-4710 ; និង ភ្នំពេញ1CT-5516)។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី






