Sunday, January 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​

ខេត្តបន្ទាយមានជ័យ​៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្ដម អ៊ុ​ រាត្រី​ អភិបាល​ នៃ​គណៈអភិបាលខេត្តបន្ទាយមានជ័យ​ សម្របសម្រួលជូនក្រសួងការពារជាតិ​ និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា​ ជាលេីកទី២​ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួន​កាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ​ និងបានដាក់ទូកុងតឺន័រ​ បន្លាលួស​។

ជាមួយគ្នានោះដែរឯកឧត្តម​ ក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ​ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន​ ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង១០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈ​ដែលផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃ​ ដាក់ទូកុងតឺន័​ បន្លាលួស​ និងបំផ្លាញផ្ទះសំបែងរបស់ពួកគាត់ត្រូវបានយោធាថៃបំផ្លាញ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×