រាជធានីភ្នំពេញ ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១០ខែមករាឆ្នាំ២០២៦នេះ បានចេញផ្សាយព័ត៌មានឲ្យដឹងថា បន្ទាប់ពីមានការប៉ះទង្គិចប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងការវាយប្រហារតាមអាកាសនៅក្នុងទឹកដីកម្ពុជា ខែធ្នូ កម្ពុជា និងថៃបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ នៅថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2025 ។
ដោយសារតែភាពមិនទៀងទាត់នៃស្ថានការណ៍នៅតាមព្រំដែន និងហានិភ័យដែលពាក់ព័ន្ធនឹងការរីករាលដាលអាវុធដែលមិនទាន់ផ្ទុះ ពួកយើងនៅតែបន្តអនុវត្តន៍តាមសេចក្ដីណែនាំយ៉ាងខ្ជាប់ខ្ជួន ។ ដូច្នេះ ការធ្វើដំណើរនៅតាមតំបន់នេះនៅតែមានគ្រោះថ្នាក់ និងត្រូវបានហាមឃាត់ក្នុងរយៈចម្ងាយ 50 គីឡូម៉ែត្រពីព្រំដែន (តំបន់ក្រហម) ។
ការទស្សនាទេសចរណ៍គ្រប់ប្រភេទត្រូវបានហាមឃាត់ជាដាច់ខាតនៅក្នុងតំបន់ទាំងនេះ ។
សូមណែនាំឲ្យតាមដានព័ត៌មាន និងសេចក្តីណែនាំពីអាជ្ញាធរមូលដ្ឋានជាប្រចាំ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





